adverise with khmeread Index

គ្រូពេទ្យ​ជ័យជំនះ​ព្យាបាល​អ្នករបួស​លើ​រថយន្ត​ប៉ូលិស​

    កណ្តាល ៖ ពី​ដើម​នៅពេល​គេ​បញ្ជូន​អ្នកជំងឺ​ឬ​ម៉ា​ឡា​តទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​តាខ្មៅ​គឺ​គេ​ព្យា​ល​បាល​ជំងឺសរសៃប្រសាទ ឬ​គេ​ហៅ​សម​ញ្ញ​ថា "​ទៅ​ពេទ្យ​ឆ្កួត​" ឬ​"​ព្យាបាល​ជំងឺឆ្កួត​"​។ ប៉ុន្តែ​ក្រោយ​ឆ្នាំ​១៩៧៩ មន្ទីរពេទ្យ​នេះ​បាន​ដូរ​ឈ្មោះថា មន្ទីរពេទ្យ​ជ័យជំនះ​សម្រាប់​ព្យាបាល​ជំងឺ​ទូទៅ ។​

    យប់មិញ​មានរឿង​ហួសចិត្ត​មួយ​កើតឡើង គឺ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ បាន​ព្យាបាល​មនុស្ស​នៅលើ​រថយន្ត​ប៉ូលិស​ចរាចរណ៍ ដោយសារ​ស្ត្រី​ជា​ជនរងគ្រោះ​មាន​ជំងឺ​សរ​សែ​ប្រសាទ ជួប​គ្រោះថ្នាក់​ចរាចរណ៍​របួស​ធ្ងន់ ហើយ​ត្រូវបាន​ប៉ូលិស​ដឹក​តាម​រថយន្ត​បេសកកម្ម​របស់ខ្លួន​នាំទៅ​មន្ទីរពេទ្យ​នោះ​ឲ្យ​ព្យាបាល បែរជា​គ្រូពេទ្យ​រុំ​របួស​លើ​រថយន្ត មិនបាន​សែង​ចូល​បន្ទប់​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវជា​មនុស្ស​នោះទេ ។​

     ជុំវិញ​ករណីនេះ​បានធ្វើ​ឲ្យ​មានការ​រិះគន់​ទៅលើ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ដោយ​ប្រការ​ផ្សេងៗ​ដែល​ខ្មែរ​រីរ ពិបាក​នឹង​រៀបរាប់ ។​

     គួររំលឹកថា នៅវេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​១៧​ខែកុម្ភ​:​ឆ្នាំ​២០១៦​ត្រង់ចំណុច​ខាងមុខ​រោងចក្រ​ដើមត្នោត​ផ្លូវ​លេខ​១១៥ ភូមិ​ព្រែក​សំរោង​៣​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​Mongo ពណ៌​ខៀវ ផ្លាកលេខ ភ្នំពេញ 2F-9843​អ្នកបើកបរ​ឈ្មោះ​រ៉​ន​ ប៊ុន​ឃីម ភេទ​ប្រុស អាយុ​២៥​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ទួល​តា​ហោ ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្តកំពង់ចាម ។​

    រថយន្ត​នេះ​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​មកដល់​ចំណុច​ខាងលើ​ក៏បាន បុក​អ្នក​ថ្មើរជើង​(​មិនទាន់​ស្គាល់​អត្តសញ្ញាណ​) ភេទ​ស្រី អាយុ​ប្រហែល​២៧​ឆ្នាំមាន​សតិ​មិន​គ្រប់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​របស់​អធិការដ្ឋាន​ក្រុង​តាខ្មៅ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​។​

    ក្នុងករណីនេះ​រថយន្ត​បង្ក​និង​អ្នកបើកបរ​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​យកមក​អធិការដ្ឋាន​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

 

adverise with khmeread

មតិយោបល់