អ្នកធ្វើការចង់ស្លាប់ អត់ឡើងតំណែង ចំណែកអ្នកនិយាយបញ្ជោរលោកប្រធាន បានឡើងតំណែងកប់ពពក, ថៅកែដាក់សំណួរមួយទៅអ្នកទាំងពីរ ទើបដឹងមូលហេតុ!

ឈួន និងជីងបានចូលធ្វើការក្រុមហ៊ុនលក់ទំនិញមួយជាមួយគ្នា បន្ទាប់ពីរៀនចប់។ ពួកគេប្រឹងធ្វើការណាស់។

បន្ទាប់ពីធ្វើការជាច្រើនឆ្នាំ ថៅកែបានដំឡើងតំណែងជីងទៅជានាយក​ប្រតិបត្តិ​ផ្នែក​លក់ ប៉ុន្ដែឈួនវិញនៅតែជាអ្នកតំណាងលក់ម្នាក់ដដែល។ ថ្ងៃមួយឈួនមិនអាចទទួលយកការងារនេះតទៅទៀត ក៏បានដាក់ពាក្យសុំឈប់ទៅថៅកែ ហើយត្អូញត្អែរថៅកែថាមិនផ្ដល់តម្លៃលើអ្នកប្រឹងធ្វើការ ប៉ុន្ដែបែរជាដំឡើងតំណែងអ្នកនិយាយបញ្ជោរគាត់ទៅវិញ។

ថៅកែដឹងថាឈួន ប្រឹងធ្វើការខ្លាំងណាស់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ប៉ុន្ដែក្នុងគោលបំណងដើម្បីជួយឈួនយល់ពីភាពខុសគ្នារវាងគាត់និងជីង ថៅកែបានស្នើឈួនឱ្យធ្វើតាមអ្វីដែលគាត់ប្រាប់។ ថៅកែនិយាយថា "ឯងទៅក្រៅ ហើយស្វែងរកនរណាម្នាក់កំពុងលក់ឪឡឹកក្នុងផ្សារ"។ ឈួនត្រឡប់មកវិញ ហើយថៅកែសួរថាឪឡឹក ១ គីឡូតម្លៃប៉ុន្មាន? ឈួនត្រឡប់ទៅផ្សារវិញ ហើយត្រឡប់មកវិញក៏ប្រាប់ថៅកែថាឪឡឹក ១ គីឡូតម្លៃ ១២ ដុល្លារ។

ថៅកែប្រាប់ទៅឈួនថា គាត់នឹងសួរសំណួរដដែលទៅជីង។ ជីងបានត្រឡប់មកវិញនិងនិយាយថា "ថៅកែ នៅផ្សារមានអ្នកលក់ឪឡឹកតែម្នាក់ទេ។ ឪឡឹក ១២ ដុល្លារក្នុងមួយគីឡូ ហើយតម្លៃ ១០០ ដុល្លារក្នុង ១០ គីឡូ។ អ្នកលក់យកឪឡឹកមកលក់ ៣៤០ ផ្លែ ហើយឥឡូវនេះមាន ឪឡឹកតែ ៥៨ ផ្លែនៅលើតុ រាល់ឪឡឹកទាំងអស់មានទម្ងន់ ១៥ គីឡូ ទិញមកពីប៉ែកខាងត្បូងប្រហែល ២ ថ្ងៃហើយ ពួកវានៅស្រស់ និងក្រហម គុណភាពល្អ"។

ឈួនចាប់អារម្មណ៍និងយល់ពីភាពខុសគ្នារវាងខ្លួនគាត់ និងជីង។ គាត់បានសម្រេចចិត្តលែងឈប់ពីការងារវិញ ប៉ុន្ដែគាត់នឹងរៀនពីជីង។

ជីងបានណែនាំទៅឈួនថា "សម្លាញ់ មនុស្សជោគជ័យគឺស្ថិតលើការចេះអង្កេត គិតនិងយល់ស៊ីជម្រៅ។ មនុស្សជោគជ័យមើលទៅមុខរាប់ឆ្នាំឯណោះ ចំណែកឯងមើលទៅមុខត្រឹមតែថ្ងៃស្អែកប៉ុណ្ណោះ។ ភាពខុសគ្នារវាងឆ្នាំ និងថ្ងៃ គឺ ៣៦៥ ដង តើឯងអាចឈ្នះថ្ងៃស្អែកច្រើនដងបែបនេះដោយរបៀបណា?"។

"គិតមើល ថាតើឯងមើលឃើញអនាគតឆ្ងាយដល់កម្រិតណា? ថាតើឯងគិតស៊ីជម្រៅដល់កម្រិតណា?"៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab