adverise with khmeread Untitled 1

ព័ត៌មានលម្អិតស្តីពីការបង្ក្រាបឧក្រិដ្ឋជនចាប់ជំរិតក្មេងប្រុសម្នាក់អាយុ១០ឆ្នាំ

    កណ្តាល ៖ ខ្មែរ​រីដ​បានចេញ​ផ្សាយ​ព័ត៌មាន​បឋម​ស្តីពី​លទ្ធផល​បង្ក្រាប​ឧក្រិដ្ឋជន​ចាប់ជំរិត​កុមារា​អាយុ​៨​ឆ្នាំ ។ ខាងក្រោម​នេះ​សូម​ជូន​ព័ត៌មាន​លម្អិត ៖

    ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​ម្នាក់​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​ក្មេង​ម្នាក់ អាយុ​១០​ឆ្នាំ នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ជំនាញ​លើ​ផ្ទៃ​ប្រទេស អាវុធហត្ថ​ខេត្តកំពង់ចាម​, អាវុធហត្ថ​ខេត្តតាកែវ និង​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​កំ​ពិស ខណ្ឌដង្កោ តាម​ចាប់បាន​នៅ​រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅនេះ ហើយ​រំដោះ​កុមារា​មកវិញ​ដោយ​សុវត្ថិភាព​និង​មាន​សុខ​ភាពល្អ​ធម្មតា ។​

    មន្ត្រី​អាវុធហត្ថ​ខេត្តកណ្តាល បាន​ឲ្យ​ថា ករណីនេះ​បានកើត​ឡើង នៅ​ចំណុចសាលាបឋមសិក្សា​ប​ចេ្ច​ក​វិទ្យា​សម្តេចឪ ស្ថិតនៅ​ភូមិ​សង្វរ ឃុំ​កំពង់​ហ្លូ​ង​ស្រុក ពញាឮ នៅ​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅ ។​

    មន្ត្រី​អាវុធហត្ថ បន្តថា ប្រតិបត្តិការ​តាម​ចាប់​ជនសង្ស័យ​រូបនេះ បានធ្វើ​ឡើង​នៅ វេលា​ម៉ោង​១​រហូតដល់​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ដែល​កម្លាំង​អាវុធ​ខេត្តកណ្តាល សហការ​ជាមួយ​ជំនាញ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អាវុធហត្ថ​ខេត្តតាកែវ អាវុធហត្ថ​ខេត្តកំពង់ចាម និង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

    មន្ត្រី​បន្តថា ក្មេងប្រុស​រងគ្រោះ​ឈ្មោះ តាំង សុ​ហទ័យ អាយុ​១០​ឆ្នាំ មុខរបរ​សិស្សសាលា​បឋមសិក្សា​បច្ចេក​វិទ្យា​សម្តេចឪ ស្ថិតនៅ​ភូមិ​សង្វរ ឃុំ​កពង់​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល ដែលមាន​ឪពុក​ឈ្មោះ តាំង សង្គម អាយុ​៣៩​ឆ្នាំ មុខរបរ ស្មូន​រូប និង​ម្តាយ​ឈ្មោះ ម៉ូ​វ រម្យ​ទ​ម្យ អាយុ​៣៧​ឆ្នាំ មុខរបរ​មេផ្ទះ អ្នក​ទាំងបី​មាន​ទីលំនៅ ភូមិ​ពោធិ​តូច ឃុំ​កំពង់ហ្លួង​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ សួស រ៉ាណូ អាយុ​២២​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ ជនរងគ្រោះ ហើយ​ត្រូវបាន​ចាប់ខ្លួន ស្ថិតនៅ​ចំណុច​វាលស្រែ មុខកា​រ៉ា​សាំង​PTT ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​។​

     ក្រោយ​ចាប់ខ្លួន​កម្លាំង​សមត្ថកិច្ច បាន​ដកហូតយក​វត្ថុតាង​រួមមាន ម៉ូតូ C125​ពណ៌​ខ្មៅ​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1AF4254​ប្រាក់​42500​រៀល ហើយ​លុយ​២​លាន​រៀល​របស់​ឪពុកម្តាយ​ជនរងគ្រោះ​ជា​ថ្នូរ​នៃ​ការចាប់​ជំរិត​បាន​បាត់​។​

     ប្រតិបត្តិការ តាម​ចាប់​ជនសង្ស័យ​រូបនេះ ត្រូវបាន​មន្ត្រី​អាវុធហត្ថ​បាន​ប្រាប់ថា  ដោយមាន​ការរៀបចំ​ផែន​ពង្រាយ​កម្លាំង​អាវុធហត្ថ​ស៊ីវិល និង​ឯកសណ្ឋាន តាម​ដង​ដងផ្លូវ​ផ្ទះ​សេវា​ផ្ទេរប្រាក់​Wing តាម​ផ្ទះ បណ្តោយ​ផ្លូវជាតិ​លេខ​២ ចាប់តាំងពី​ស្រុក​បាទី​ខេត្តតាកែវ រហូតដល់ ស្រុក​កណ្តាលស្ទឹង និង ក្រុង​តាខ្មៅ និង មានការ​ប្រើ​ជំនាញ​តាមដាន​តំបន់​សេវា​ទូរស័ព្ទ​(location) ជាប្រចាំ​។​

     ចុងក្រោយ កម្លាំង​អាវុធហត្ថ​និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ក៏​ជួបប្រទះ​ជនល្មើស និង​ជនរងគ្រោះ​នៅ ចំណុច​ឃាត់ខ្លួន​ខាងលើ ហើយក៏​នាំគ្នា​ចូលទៅ​រំដោះ​ជនរងគ្រោះ​។  ពេលនោះ​ជនសង្ស័យ​រត់កា​ត់វា​ស្រែ​តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ព​ទ្ធ័​ចាប់ខ្លួន​តែម្តង​។​

    សូមបញ្ជាក់ថា ក្មេងប្រុស​នោះ​មានឈ្មោះ តាំង ជុំ​សុ​ហទ័យ ត្រូវជា​ក្មួយប្រុស​របស់​មន្ត្រីជាន់ខ្ពស់​អាវុធហត្ថ​មួយរូប​នៅ​ខេត្តកំពង់ចាម​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ចាប់ជំរិត​នេះ កំពុង​ស្ថិតក្រោម​ការសាកសួ​រ នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ ខេត្តកណ្តាល​៕​

adverise with khmeread

មតិយោបល់