adverise with khmeread 1

Ibrahimovic អាច​នឹង​មកលេង​នៅ​ក្របខ័ណ្ឌ Premier League

​ខ្សែប្រយុទ្ធ​វ័យ​ចំណាស់ Zlatan Ibrahimovic អាច​នឹងចូលរួម​ក្នុងប្រទេស​អង់គ្លេស​រយៈពេល​មួយ​រដូវ​កាល​នៅ​រដូវក្តៅ​ខាងមុខ​។​

​តារា​របស់​ក្លឹប​អ្នកមាន Paris Saint-Germain វ័យ ៣៤ ឆ្នាំ​រូបនេះ នឹង​ចាក​ចេញពី​ប្រទេស​បារាំង​នៅពេលដែល​កុងត្រា​របស់គាត់​ផុតកំណត់​ក្នុង​រដូវ​កាល​នេះ​។​

​កីឡាករ​រូបនេះ​ដំបូង​មើលទៅ​គឺមាន​ជោគវាសនា​ទៅលេង​នៅ​ក្របខ័ណ្ឌ MLS ក្នុង​ឆ្នាំ ២០១៧ ហើយ​ទំនង​ចូលរួម​ជាមួយ​ក្លឹប​របស់ David Beckham ក្នុង​ទីក្រុង​ម៉ៃ​អា​មី រដ្ឋ​ផ្លរីដា​។

​ប៉ុន្តែ Ibrahimovic ហាក់ដូចជា​នឹង​ចំណាយពេល ១២ ខែ​ជាមួយ​ក្លឹប​ថ្មី​នៅ Premier League មុននឹង​ចាកចេញ​ទៅ​រដ្ឋ​ផ្លរីដា​។​

​នៅពេល​ត្រូវបាន​សួរ​ពី​អនាគត​របស់គាត់​បន្ទា​ប់​ពី​ជ័យជម្នះ ២-១ ទៅលើ​ក្រុម Chelsea កាលពី​ថ្ងៃ​អង្គារ តារា​របស់ PSG រូបនេះ​បាន​បង្ហើប​ថា "​ខ្ញុំ​នៅសល់​បី​ខែ​ទៀត​នៅទីនេះ ហើយ​វា​នឹងមាន​អ្វី​កើតឡើង​? រឿង​ធំ​នឹង​កើតឡើង​។ តើ Premier League ជា​កន្លែង​ដែល​ខ្ញុំ​ចង់ទៅ​? អ​ញ្ជឹ​ង​គួរ​និយាយថា​ខ្ញុំ​កំពុងស្ថិត​ក្នុង​កិច្ចព្រមព្រៀង​ហើយ​មើលទៅ​"​។​

Ibrahimovic បាន​ចំណាយពេល​ជាមួយ Inter Milan ក្រោម​ការបញ្ជា​របស់លោក Jose Mourinho ហើយ​កាលនោះ​គាត់​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ និង​ជួយ​ឲ្យ​ក្រុម​លើក​ពាន Serie A ក្នុង​រដូវ​កាល ២០០៨/០៩ ទៀតផង​។ ចុះ​ប្រសិនបើ​លោក Mourinho មក Man Utd មែន អ​ញ្ជឹ​ង​មានតែ​ទឹកដី Old Trafford ជា​គោលដៅ​របស់គាត់​!៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់