adverise with khmeread 0

Jolie៖ មុន​មក​ប្រទេស​ក​ម្ព​ជា "​ខ្ញុំ​មិនដែល​ស្រមៃ​ចង់បាន​កូន​ម្តងណា​ឡើយ​"

បច្ចុប្បន្ន Angelina Jolie គឺជា​តារា​ហូលីវូដ​ដ៏​ល្បីល្បាញ​ម្នាក់​ដែល​មានកូន​ចំនួន​ប្រាំ​នាក់ ប៉ុន្តែ​ប្រិយមិត្ត​នឹង​ភ្ញាក់ផ្អើល​ក្រោយ​តារា​សម្តែង​រូបនេះ​បាន​បង្ហើប​ពី​អារម្មណ៍​ក្នុង​ចិត្ត​របស់​នាង​ថា នាង​មិនដែល​ចង់​ក្លាយខ្លួនជា​ម្តាយ​របស់គេ​នោះឡើយ​។​

​តារា​សម្តែង​វ័យ ៤០ ឆ្នាំ​រូបនេះ​បានផ្តល់​បទសម្ភាសន៍​ទៅកាន់​សមាគម​អ្នកកាសែត​កម្ពុ​ជានា​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ថា "​វា​ពិតជា​ចម្លែក ខ្ញុំ​មិនដែល​ចង់​មានកូន​ម្តងណា​ឡើយ​។ ខ្ញុំ​មិន​ចង់​មាន​ផ្ទៃពោះ ខ្ញុំ​មិន​ចង់​ថែទាំ​ទារក ហើយ​ខ្ញុំ​ក៏​មិនដែល​បានគិត​អំពី​ខ្លួនឯង​ក្លាយជា​ម្តាយ​មួយរូប​នោះដែរ​"​។

​បច្ចុប្បន្ន​ម្ចាស់​ពានរង្វាន់ Oscar រូបនេះ​កំពុង​ស្ថិតនៅ​ប្រទេស​កម្ពុជា​ដើម្បី​ដឹង​នាំ​រឿង​ថ្មី ”First They Killed My Father” របស់​នាង ដោយបាន​ដកស្រង់​ចេញពី​សៀវភៅ​ជីវប្រវត្តិ​ពិតៗ​របស់​អ្នកនិពន្ធ និង សកម្មជន​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី លឿង អ៊ឹង ដែល​បាន​រួច​ជីវិត​យ៉ាង​លំបាក​វេទនា​ក្នុងសម័យ​ខ្មែរក្រហម​នា​អំឡុង​ទសវត្សរ៍​ទី ៧០​។​

Angelina Jolie បានគិត​អំពី​ជីវិត​រស់នៅ​ជាមួយ​ក្មេងៗ​ជា​លើកដំបូង គឺ​នៅ​អំឡុង​ពេលដែល​នាង​បានធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ជា​លើកដំបូង​ដើម្បី​ថត​ខ្សែភាពយន្ត​រឿង Tomb Raider កាលពី​ឆ្នាំ ២០០០​។​

​ភរិយា​របស់​តារា​សម្តែង Brad Pitt រូបនេះ បាន​រីករាយ​លេង​កម្សាន្ត​ជាមួយនឹង​កុមារ​នៅតាម​សាលារៀន​នានា​នៅ​ប្រទេស​កម្ពុជា​នាពេល​កន្លងមក ដោយ​នាង​បានបញ្ជាក់​ប្រាប់ថា "​ភ្លាមនោះ​ហើយ​ដែល​ខ្ញុំ​ដឹង​ច្បាស់​ថា​កូនប្រុស​របស់ខ្ញុំ​គឺ​កំពុងស្ថិត​ទីកន្លែង​ណាមួយ​ក្នុង​ប្រទេសមួយ​នេះហើយ​" ។​

​បន្ទាប់មក​តារា​សម្តែង​ស្រី​រូបនេះ​ក៏​សម្រេចចិត្ត​ជ្រើស​រើសយក Maddox មក​ចិញ្ចឹម​បីបាច់​ធ្វើជា​កូន​សំណព្វ​របស់​នាង​។ ហើយ​នា​ឆ្នាំ​បន្ទាប់ពីនោះ​នាង​បាន​បង្កើត​មូលនិធិ​មួយ ដោយបាន​ប្រើប្រាស់​ឈ្មោះ​កូនប្រុស​ចិញ្ចឹម​សញ្ជាតិ​ខ្មែរ​របស់​នាង នៅឯ​ភាគ​ពាយព្យ​នៃ​ខេត្តបាត់ដំបង​។ ក្នុង​មូលនិធិ​សង្គម​មួយ​នេះ​រួមមាន មូលនិធិ​ថែទាំ​សុខភាព ការអប់រំ និង​គម្រោងការ​អភិរក្ស​ក្នុង​ជនបទ​នៃ​ប្រទេស​កម្ពុជា​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់