ឃាត់ជនសង្ស័យ៣នាក់ជាមួយថ្នាំញៀន២៤កញ្ចប់

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅ​ថ្ងៃទី១០ ខែធ្នូ ​ឆ្នាំ២០១៧ ស្ថិតក្នុង​បន្ទប់​ជួល​ភូមិ​សំបួរ​ សង្កាត់​ដង្កោ ​ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យ​ទី១.ឈ្មោះ ទៀង ជាតិ ភេទ​ប្រុស ​អាយុ២៥ឆ្នាំ​ មុខរបរ​កម្មករ​ឃ្លាំង​ការ៉ូ​ ស្នាក់នៅ​ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ, ទី២.ឈ្មោះ ចេង ចិន្តា ភេទ​ស្រី​អាយុ៣២ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ​មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្មគោល ​ឃុំ​ល្អាង ​ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម និងទី៣.​ស្ត្រី​ម្នាក់ទៀត​មិន​ស្គាល់​អត្ត​ញាណ​ឡើយ​ដោយ​សមត្ថកិច្ច​ថា​កំពុងសួរចម្លើយ។

សមត្ថកិច្ចបន្តថា មុន​ឈានដល់​ការចុះ​បង្ក្រាបបាន​ជនសង្ស័យ​ទាំង៣នាក់​បាន​គឺ​​ ដោយសារ​មានការ​សហ​ការល្អ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ បាន​រាយការណ៍​មក​សមត្ថកិច្ច​ទើប​សមត្ថកិច្ច​មូលដ្ឋាន​ដឹកនាំ​កម្លាំង​ចុះទៅ​បង្ក្រាបភ្លាមៗ ហើយ​ធ្វើការ​ឆែកឆេរ​ក្នុង​បន្ទប់​ជួល​ជាក់ស្តែង​ឃើញ​មាន​ថ្នាំ​ក្រាម​ស​ថ្លា​ចំនួន២៤កញ្ចប់​តូច​រួម​ និង​របស់របរ​ប្រើប្រាស់​មួយចំនួន​ទៀត៕

adverise with khmeread