បុរសមិនចេះខ្លាចទីខ្ពស់ ទីបំផុតធ្លាក់ពីលើអគារខ្ពស់ស្លាប់ហើយ

ប្រិយមិត្តបាននាំគ្នាផ្តល់ការរំលឹកវិញ្ញាណក្ខន្ធទៅដល់អ្នកផ្សងព្រេងប្រថុយប្រថានថត Selfie នៅលើដំបូលអាគារកប់ពពកដ៏ល្បីល្បាញរបស់ចិន ដែលស្លាប់កាលពីខែមុន។

ព័ត៌មានទទួលស្គាល់ទៅលើការស្លាប់របស់លោក Wang Yongning បានលេចធ្លាយកាលពីថ្ងៃពុធសប្តាហ៍មុន ដូចដែលលទ្ធផលនៃការចោទសួរមួយត្រូវបានលើកឡើង បន្ទាប់ពីបណ្តាញសង្គមរបស់គាត់មិនមានសកម្មភាពពេញមួយខែ។

បុរសរូបនេះត្រូវបានគេស្គាល់យ៉ាងច្បាស់ទៅលើភាពក្លាហានដ៏គួរឱ្យស្ញើចរបស់គាត់ ដូចជាការដើរនៅតាមគែមនៃដំបូលអាគារខ្ពស់ៗ ឬសកម្មភាពជាមួយដៃរបស់គាត់តោងទៅលើគែមអាគារ ហើយខ្លួនរបស់គាត់ព្រលែងចោលទៅក្នុងលំហ។

លោក Wang ដែលកើតក្នុងឆ្នាំ១៩៩១ ជាធម្មតាបានផ្តិតទុកនូវរាល់សកម្មភាពដ៏ប្រថុយប្រថានរបស់ខ្លួនជាខ្សែវីដេអូ ដែលគាត់បានបង្ហោះទៅក្នុងបណ្តាញសង្គមចិន Weibo ជាមួយនឹងគណនីឈ្មោះ @Jixian-Yongning ប៉ុន្តែវីដេអូចុងក្រោយបំផុតត្រូវបានបង្ហោះកាលពីថ្ងៃទី៨ ខែវិច្ឆកា ដែលបញ្ឆេះឱ្យមានការរំពឹងទុកដោយប្រិយមិត្តថាគាត់បានស្លាប់។

ហើយដំណឹងស្លាប់ទីបំផុតត្រូវបានប្រកាសជាសាធារណៈ។ មិត្តរបស់លោក Wang បានចេញសេចក្តីថ្លែងការទទួលស្គាល់ថា មិត្តរបស់ខ្លួនបានធ្លាក់ពីលើអាគារកប់ពពកមួយស្ថិតក្នុងទីក្រុងឆាងសា កាលពីថ្ងៃទី៨ ខែវិច្ឆកា ហើយសាកសពរបស់គាត់ត្រូវបានរកឃើញនាថ្ងៃបន្ទាប់។

នៅក្នុងសេចក្តីថ្លែងការនេះផងដែរ មិត្តរបស់គាត់បាននិយាយថា វីដេអូមួយបានបង្ហាញពីទិដ្ឋភាពរបស់គាត់ធ្លាក់ចុះពីអាគារមួយខ្នង ត្រូវបានផ្តិតបានដោយឧបករណ៍អេឡិចត្រូនិចរបស់គាត់៕

adverise with khmeread