បុរាណកាលវិលវិញនាំលោកអ្នកវិលត្រលប់ទៅរកសម័យកាលជាង១០០ឆ្នាំមុន

ប្រតិទិនបុរាណកាលវិលវិញសម្រាប់ឆ្នាំ២០១៨ ផលិតដោយក្រុមហ៊ុន ប្លូ មេឌា ហ្វីម (ខេមបូឌា) រួមជាមួយសន្លឹកទេស ​នឹងត្រូវបោះពុម្ពចេញក្នុងឆាប់ៗខាងមុខនេះ ដែលប្រតិទិននេះមានលក្ខណៈកាន់តែពិសេសជាងឆ្នាំកន្លងទៅ។

“បុរាណកាលវិលវិញ” “Return to The past “ ជាប្រតិទិនបុរាណដ៏ពិសេសមួយ ដែលបានបង្កើតឡើង២ឆ្នាំមកហើយ ដោយគូនូវគំនូរបុរាណទាក់ទងនឹងជីវភាពរស់នៅកាលជាង១០០ឆ្នាំមុន ដែលបានស្រាវជ្រាវអស់ជាច្រើនឆ្នាំ។ ប្រតិទិននេះមានការចាប់អារម្មណ៍ខ្លាំងកាលពីឆ្នាំកន្លងទៅ ប៉ុន្តែមិនត្រូវបានបោះពុម្ភចែកចាយនោះឡើយ។ នៅឆ្នាំនេះក្រុមហ៊ុនបានតម្រូវឱ្យបោះពុម្ភជាង១០០ច្បាប់ប៉ុណ្ណោះ។ដោយមានការគាំទ្រខ្លាំងនូវប្រតិទិនឆ្នាំ២០១៧ ក្រុមហ៊ុនប្លូ មេឌា ហ្វីម (ខេមបូឌា) រួមជាមួយសន្លឹកទេសបានផលិតនូវប្រតិទិនបុរាណកាលសម្រាប់ឆ្នាំ២០១៨ ដែលរឹតតែពិសេសជាឆ្នាំកន្លងទៅ។ នៅផ្នែកម្ខាងនៃសន្លឹកប្រតិទិនឆ្នាំ២០១៨នេះ មានបង្ហាញពីថ្ងៃខែនិមួយៗគិតតាមច័ន្ទគតិ និងសូរិយគតិ និងមានគំនូរបុរាណរំលេចអំពី ប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជនខ្មែរ ជាពិសេសនៅក្នុងខែ ដែលមានពិធីបុណ្យប្រពៃណីជាតិសំខាន់ៗ​ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ យើងបានគូរគំនូរបង្ហាញអំពីពិធីបុណ្យនោះនៅលើសន្លឹកប្រតិទិន នៃខែនោះ។ 

ចំណែកផ្នែកម្ខាងទៀតនៃសន្លឹកប្រតិទិន យើងមានបង្ហាញនូវវត្ថុសិល្បៈបុរាណល្អឯកជាច្រើនប្រភេទ ផលិតដោយ ស្នាដៃវិចិត្រករល្បីៗរបស់សន្លឹកទេស ។ វត្ថុសិល្បៈទាំងនោះមានដូចជារូបព្រះបាទជ័យវរ្ម័នទី៧ឆ្លាក់លើថ្មព័ទ្ឋដោយវល្លិមាស ដើម្បីជាការរំលឹកគុណព្រះអង្គ។  រូបរាហូ តំណាងឱ្យភាពខ្លាំងពូកែលើសគេ។ ពែងតែអង្គរ  និងវត្ថុបុរាណជាច្រើនទៀត ដែលផលិត និងកែច្នៃ យ៉ាងផ្ចិតផ្ចង់ដោយវិចិត្យករជំនាញ។ ក្រៅពីនោះក៏មានវត្ថុសិល្បៈកម្របានឃើញ ដែលវិចិត្យករបានគូរូបថ្នាក់ដឹកនាំខ្មែរ ឆ្លាក់នៅលើផ្ទាំងឈើ ជាគំនូសភ្លើង ព័ទ្ឋដោយវល្លិធម្មជាតិ ដែលរូបនេះមានតែក្នុងទស្សវត្ស៦០ប៉ុណ្ណោះ។ វត្ថុសិល្បៈទាំងនេះវិចិត្រករយើងបានសិក្សាស្រាវជ្រាវអំពីប្រវត្តិ និងសម្រិតសម្រាំងស្នាដៃយ៉ាងល្អបំផុត។ 

 “បុរាណកាលវិលវិញ” ជាប្រតិទិន ដែលសក្តិសមបំផុតក្នុងការដាក់លើតុការិយាល័យរបស់លោកអ្នកពេញមួយឆ្នាំ ដោយឆ្នាំនេះមានបង្ហាញវត្ថុបុរាណកម្របានឃើញ។ ប្រតិទិនបុរាណកាលវិលវិញ និងរាល់វត្ថុសិល្បៈ ដែលមានបង្ហាញនៅក្នុងប្រតិទិនបុរាណកាលវិលវិញនេះ លោកអ្នកក៏អាចជាវបានផងដែរ ទុកសម្រាប់តាំង ជាវត្ថុអនុស្សាវរីយ ឬជាវត្ថុលម្អផ្សេងៗ។ លោកអ្នកអាចរកជាវបាន នៅក្រុមហ៊ុនប្លូ មេឌា ហ្វីម (ខេមបូឌា) ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៨ ៤០០ ៥២៦, ០៧០ ២២៤ ៨០២, ០៩៣ ៨៨៧ ៦៣១។យើងសង្ឃឹមថាលោកអ្នកនឹងជួយគាំទ្រស្នាដៃស្រាវជ្រាវរបស់វិចិត្រករខ្មែរយើងតាមរយៈការជាវនូវប្រតិទិនបុរាណនេះ។ គាំទ្រស្នាដៃខ្មែរ លើកតម្កើនវប្បធម៌ជាតិ!

គួរបញ្ជាក់ថា ការផលិតចេញជាវត្ថុសិល្បៈទាំងនេះឡើង គឺក្នុងគោលបំណងរំលឹកឡើងវិញនូវអ្វី ដែលជាស្នាដៃសិល្បៈរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយកុំឱ្យមានការបាត់បង់៕

adverise with khmeread