ចាប់អ្នកលេងល្បែងបាញ់អាប៉ោង ៧ នាក់នៅបាទី

តាកែវ ៖ កម្លាំងប៉ូលិសជំនាញស្រុក បាទី សហការជាមួយកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលត្រពាំងក្រសាំង ចុះបង្រ្កាបទីតាំងលេងល្បែង​ស៊ីសងដោយខុសច្បាប់មួយកន្លែង (អាប៉ោង) នៅចំណុចភូមិរកាពក ឃុំត្រពាំងក្រសាំង ស្រុកបាទី បានឃាត់ខ្លួនអ្នកលេងល្បែងចំនួន០៧នាក់ (ប្រុស) នាថ្ងៃទី០៩ ខែធ្នូ ២០១៧ គិតត្រឹមម៉ោងវេលាម៉ោង២ និង ២០នាទី រសៀល។

ប៉ូលិសនិយាយថា ក្រៅពីឃាត់ខ្លួនមនុស្ស៧នាក់ ប៉ូលិសដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ០២គ្រឿង, ទូរស័ព្ទដៃ០៥គ្រឿង, មេអាប៉ោង០៥ ចានអាប៉ោង០២, ផ្ទិលក្របអាប៉ោង០២ និងកំរាល០២។ ក្នុងករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាម នីតិវិធី៕

adverise with khmeread