Arrested

តុលាការផ្តន្ទាទោសកូនស្រីចៅសង្កាត់ព្រែកលៀប ដាក់ពន្ធនាគារ៤ឆ្នាំ៦ខែ

    ភ្នំពេញ ៖ តុលាការរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ធ្នូ បានប្រកាសផ្តន្ទាទោសកូនស្រី​ចៅសង្កាត់ព្រែកលៀប សម្រេចដាក់ពន្ធនាគារកំណត់រយៈពេល៤ឆ្នាំ៦ខែ និង សងប្រាក់ទៅដើមបណ្តឹជាង៧០ម៉ឺនដុល្លារ ពីបទឆបោក តាមរូបភាពចេញសែកអត់សាច់ប្រាក់កាលពីព្រឹកថ្ងៃទី៧ធ្នូឆ្នាំ២០១៥ ។ ដោយឡែកមនុស្សពីរនាក់ផ្សេង ត្រូវបានលើកលែងបទចោទប្រកាន់ ។
    ប្រភពពីតុលាការបានឲ្យដឹងថា ជនជាប់ចោទ ឈ្មោះព្រាប សិរីសុភា ភេទស្រី អាយុ​៣២ឆ្នាំ (ជាកូនលោកព្រាប មុនី ចៅសង្កាត់ព្រែកលៀប )ដាក់ពន្ធនាគារ ៤ឆ្នាំ៦ខែ សងប្រាក់ចំនួន៧១៨៥០០ដុល្លារ និង ប្រាក់ជម្ងឺចិត្ត១០០លានរៀល ព្រមទាំងពិន័យ៧លានរៀលចូលថវិការដ្ឋ ។
   ដោយឡែក ឈ្មោះ ម៉ម សិលា ហៅ វីន អាយុ២៨ឆ្នាំ ត្រូវជាប្តីរបស់ឈ្មោះ ព្រាប សិរីសុភា  និងឈ្មោះ ពេជ្រ សុភី ភេទស្រី អាយុ៤៨ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ឈ្មោះ សិរី សុភា និងជាប្រពន្ធរបស់លោក ព្រាប មុនី ជាចៅសង្កាត់ព្រែកលៀប ត្រូវបានលើកលែងការចោទប្រកាន់ ។
    សវនាការកន្លងទៅ កូនស្រីចៅសង្កាត់ព្រែកលៀបបានសារភាពថា នាងពិតជាបានចេញ​សែកគ្មានប្រាក់៨សន្លឹកស្មើនឹង៨២ម៉ឺនដុល្លារប្រាកដមែន ។ ការចេញសែកនេះ ព្រោះនាង​យកប្រាក់ចងការគេតែត្រូវគេបោកបន្ត និងមិនសងបានជាវ័នកខ្លួនឯងយ៉ាងដូច្នេះ ៕

មតិយោបល់