adverise with khmeread Index131231312

លួច​លុយ​ជាង​៦​លាន​រៀល​ពី​ស្វាយរៀង ចាប់បាន​នៅ​ព្រៃវែង​

     ព្រៃវែង ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តព្រៃវែង​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៨​កុម្ភ​:​នេះ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ប្រា​ក់ជាង​៦​លាន​រៀល នៅ​ចំណុច​ភូមិ​ព្រែក​ទប់ ឃុំ​ស្វាយជ្រុំ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ម៉ោង​៩​កន្លះ​ព្រឹក​ថ្ងៃទី​១៧​កុម្ភ​: ឆ្នាំ​២០១៦​។​

   ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ចេ​វ វុត្ថា​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​មុខរបរ​អាជីវករ រស់នៅ​ភូមិ​ព្រែក​ទប់​ឃុំ​ស្វាយជ្រំ​ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។ សម្ភារ​:​បាត់បង់​ប្រាក់​ចំនួន​6.710.000​រៀល ។​

   ប៉ូលិស​បន្តថា បន្ទាប់ពី​បាត់ប្រាក់​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ដល់​ប៉ូលិស​ហើយ​តាមរយ​:​រូបភាព​ដែល​បាន​ពី​camera​សុវត្ថិភាព​របស់​ជន​រងគ្រោះ​និង​ការចង្អុលបង្ហាញ​បញ្ជាក់​ពី​ជនរងគ្រោះ​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៨​កុម្ភ​:​នេះ ប៉ូលិស​ស្រុក​កំពង់ត្របែក​សហការ​ជាមួយ​ជនរងគ្រោះ​និង​ប៉ូលិស​ស្រុក​ស្វាយជ្រុំ​បាន​ឃាត់​ខ្លូន​ជនសង្ស័យ​ឈ្មោះ​ផាត់ ផាត ហៅ​ប្រេ​ស៊ី​ល​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​នៅ​ព្រៃ​ស្នូល​ឃុំ​គោខ្ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។​

   ប​ច្ច​ប្បន្ន​កំពុង​សាកសួរ​នៅ​អធិការដ្ឋាន​ស្រុក​កំពង់ត្របែក​និង​ត្រៀម​ប្រគល់ជូន​ស្នងការដ្ឋាន​ខេត្តស្វាយរៀង ហើយ​ឈ្មោះ​ផាត់ ផាត គឺជា​មុខសញ្ញា​ធ្លាប់​កាច់​សោ​
​ក​លួច​ម៉ូតូ​កន្លងមក ៕​

adverise with khmeread

មតិយោបល់