Pacquiao ទៅដល់ចិនដើម្បីបើកសាលាប្រដាល់ដើម្បីស្វែងរកកំពូលតារាប្រដាល់គីឡូធ្ងន់ពិភពលោកដំបូងបំផុតរបស់ចិន

អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao សង្ឃឹមថាស្វែងរកឃើញគីឡូធ្ងន់ប្រដាល់ពិភពលោករបស់ចិន និងជួយបណ្ដុះកីឡាឱ្យល្បីជាមួយសាលាប្រដាល់មួយក្នុងប្រទេសដែលមិនទាន់រកឃើញកំពូលអ្នកប្រដាល់មួយនេះ។

អ្នកប្រដាល់វ័យ ៣៨ ឆ្នាំរូបនេះ ដែលរបូតខ្សែក្រវាត់ WBO ទម្ងន់មធ្យមទៅកីឡាករជនជាតិអូស្ដ្រាលី Jeff Horn កាលពីខែកក្កដា បាននៅទីក្រុងប៉េកាំងក្នុងសប្ដាហ៍នេះ។

គាត់និងមណ្ឌលហ្វឹកហ្វឺនកីឡាចិន Dancing Sports បានប្រារព្ធពិធីចុះហត្ថលេខាមួយ ដែលក្នុងនោះមានគម្រោងការដើម្បីសាងសង់សាលាមួយឈ្មោះ Manny Pacquiao International Boxing Academy។

យើងក៏ឃើញថា ទំនាក់ទំនងរវាងចិននិងហ្វីលីពីនចាប់ផ្ដើមល្អូកល្អិន ក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ផងដែរ។

Pacquiao ក៏បាននិយាយការពារខ្លួនទៅលើការសម្រេចចិត្តបើកសាលាប្រដាល់ក្នុងប្រទេសចិនមុនប្រទេសជាតិរបស់ខ្លួនថា "ក្នុងប្រទេសហ្វីលីពីន យើងមិនមានបញ្ហាឡើយ"៕
 

adverise with khmeread