បុរសជនជាតិអាមេរិកម្នាក់ បានលួងលោមនារីខ្មែរម្នាក់ ដេកផ្ទះសំណាក់តែនាងមិនព្រម ថែមទាំងចោទ និងវាយនាងទៀត

ភ្នំពេញ ៖ បុរសជនជាតិអាមេរិកម្នាក់បានលួងលោមនារីខារ៉ាអូខេម្នាក់ដេកផ្ទះសំណាក់ តែនាងមិនព្រមបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពី​វេលា​ម៉ោង២ និង៣០នាទី​យប់ ចូល​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​កា៥ ចំណុច​មុខផ្ទះ​គ្មាន​លេខ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ១ ខណ្ឌឫស្សីកែវ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ អូន សុជា អាយុ២៤ឆ្នាំ មានមុខរ​បរជា​ស្រី​បម្រើ​ខារ៉ាអូខេ និង​ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​កោះ​កណ្ដាល ឃុំ​ទាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម។ 

ចំណែក​ជនបង្ក​នោះ​ឈ្មោះ AlT BaHyOussEF ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិអាមេរិកស្នាក់នៅ​កើតហេតុ​ខាងលើ។

ប្រភពបន្តថា នៅវេលា​ម៉ោង​ប្រហែល១២យប់ បុរស​ជនជាតិ​អាមេរិកកាំង​ខាងលើ បាន​នាំ​នាង និង​មិត្ត​ភក្តិ​ស្រី​របស់​នាង២នាក់​ទៀត ទៅ​ដើរលេង​ជាមួយគ្នា នៅ​ម្តុំ​មាត់ទន្លេ ហើយ​បាននាំគ្នា​ផឹក​ស្រាបៀរ​អស់​ចំនួន ៤ ម៉ឺន​រៀល រាង​ស្រវឹងស្រឿងៗ។ បន្ទាប់មក​មិត្ត​ភក្តិស្រី​ទាំង២នាក់ បាន​សុំ​ត្រឡប់ទៅផ្ទះ​មុន​បាត់អស់​នៅតែ​រូបនាងម្នាក់។

ក្រោយពី​មិត្តភក្តិ​ចេញទៅ​ផ្ទះ​បាត់អស់ ស្រាប់តែ​បុរស​នោះបាន​លួងលោម​នាង​ទៅ​ដេក​នៅផ្ទះ​សំណាក់ តែ​នាង​មិន​ព្រមទៅ ហើយ​រូបនាង​ក៏បាន​ហៅ​ម៉ូតូឌុប​ជិះ​ត្រឡប់មក​ស្នាក់នៅ​វិញ។ តែបុរសនោះ​ក៏បាន​ជិះ​ម៉ូតូឌុប​មួយគ្រឿង​ផ្សេងទៀត មក​តាម​ក្រោយ​។

ខណៈពេល​មកដល់​ចំណុចកើតហេតុ​ខាងលើ បុរស​នោះបាន​តាមរក​រឿង​នាង មិន​ឱ្យ​ចូលដេក​ក្នុង​បន្ទប់​ជួល​ព្រមទាំង​ចោទថា នាង​បាន​លួច​លុយ​រូបគេ​អស់៥០ដុល្លារ ហើយ​បាន​ដេញ​វាយ​នាង​បង្ក​ឱ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ទាំងយប់តែម្តង៕


 

adverise with khmeread