ភ្លើងឆេះផ្ទះ២លើកនៅខណ្ឌសែនសុខនិងខណ្ឌឫស្សីកែវអស់ផ្ទះ៦ល្វែងនិង រថយន្ត១គ្រឿង

ភ្នំពេញ ៖ ភ្លើងឆេះផ្ទះ២លើកនៅខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ អស់ផ្ទះ៦ល្វែង និង រថយន្ត១គ្រឿងព្រមទាំងសម្ភារៈមួយចំនួនទៀតនារសៀលថ្ងៃទី១១ ធ្នូនេះ។

ករណីទី១. នៅវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃច័ន្ទទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចក្រុមទី១ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ មានគ្រោះអគ្គិភ័យកើតឡើងមិនដឹងមូលហេតុ។

ប៉ូលិសនិយាយថា ម្ចាស់ផ្ទះឈ្មោះ វ៉ាន់​ រឹទ្ធី ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរកាត់ដេរ ស្នាក់នៅកន្លែងកើតហេតុ ផ្ទះឈើ ទំហំ៥ម×១៥ម ឆេះទាំងស្រុង។

ឃ្លាំងស្តុបអំបោះ ម្ចាស់ឈ្មោះ ស្រេង ស៊ីថន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបោះដុំ អំបោះ មានទីលំនៅផ្ទះលេខ៦១ ផ្លូវ៥៩៨ ក្រុម៤​ ភូមិ២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក​ បណ្តាលឱ្យឆេះអស់សម្ភារៈអំបោះអស់ទាំងស្រុង និង​ រថយន្ត RX330 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ ២AI-៤៩៦៣ ឆេះអស់៥០%,ឃ្លាំងមានទំហំ ៥ម×១៦ម។

បច្ចុប្បន្នករណីអគ្គិភ័យ បានរលត់ទៅវិញនៅវេលាម៉ោង២ និង១៥នាទីរសៀលដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់១១លើ១៥គ្រឿង (រថយន្តសាលាខណ្ឌ.សាលាក្រុង.នគរបាលរាជធានី)។ អគ្គិភ័យខាងលើនេះមិនបណ្តាលឱ្យមានគ្រោះដល់អាយុជីវិតដល់ប្រជាពលរដ្ឋទេ។

ករណីទី២. ផ្ទះល្វែង៦ខ្នង និងរថយន្ត១គ្រឿង ត្រូវបានអគ្គិភ័យលេបត្របាក់ យ៉ាងសន្ធោ សន្ធៅនៅរសៀល ម៉ោង២ និង៤០នាទី ថ្ងៃចន្ទ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិ-សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អគ្គិភ័យនេះ មិនទាន់ដឹងអំពីមូលហេតុបង្កឡើងដោយអ្វីនៅឡើយទេ ខណៈអាជ្ញាធរ និងសមត្ថកិច្ច រួមទាំងប្រជាពល រដ្ឋនៅទីនោះបានជួយអន្តរាគមន៍ និងរលត់ទាំងស្រុង ទៅវិញ នៅម៉ោងប្រមាណ៤ និង៣០នាទីថ្ងៃដដែល៕

adverise with khmeread