adverise with khmeread Untitled 1

ចាប់​សមាជិក​ចោរប្លន់​ប្រើ​កាំភ្លើង​AK​បាន​ម្នាក់​

      ស្ទឹងត្រែង ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់​ត្រូវបាន​ប៉ូលិស​ខេត្តស្ទឹងត្រែង​ចាប់ខ្លួនបាន​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​ទាបភ្លឺ​ថ្ងៃ​ទឺ​១៨​កុម្ភ​:​ឆ្នាំ ២០១៦​ពាក់ព័ន្ធ​ករណី​ប្លន់​ប្រដាប់អាវុធ​ដោយ​ប្រើ​កាំភ្លើង​AK ។​

     ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ពួនស្ទាក់​តាម​គោលដៅ​ងាយ​រងគ្រោះ​ក្នុងភូមិ​សាស្ត្រ​ស្រុក​សេសា​ន ហើយ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​រាំ រ៉ា ភេទ ប្រុស អាយុ​៣០​ឆ្នាំ ប្រដាប់​ដោយ​អាវុធ​វែង ម៉ាក​CKC​និង​គ្រាប់​ចំនួន​៥​គ្រាប់​តាម​បញ្ជា​របស់លោក​ព្រះរាជអាជ្ញា ក្នុងចំណោម​បក្ខពួក​៣ នាក់​ទៀត​ប្រដាប់​ដោយ​អាវុធ​AK​ចំនួន​១​ដើម​បាន​រត់គេចខ្លួន ។​

   ក្នុងករណី​ខាងលើនេះ​ប៉ូលិស​បានកំណត់​មុខសញ្ញា​ទាំង​៣​នាក់​រួចហើយ​និង​កំពុង​ស្វែងរក​ចាប់​មុខសញ្ញា​ដែល​រត់គេចខ្លួន​។​រីឯ​ជនសង្ស័យ​ខាងលើ​ការិយាល័យ ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់