ប៉ូលិសប៉ុស្តិ៍បឹងរាំងចាប់បានចោរឆក់កាបូប២នាក់

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងរាំងបានឃាត់ខ្លួនជនសង្ស័យ២នាក់ ខណៈជិះម៉ូតូឆក់កាបូប នៅចំណុចផ្លូវលេខ៥១ កែងផ្លូវលេខ២០៨ ភូមិទី២ សង្កាត់បឹងរាំងខណ្ឌដូន ពេញ នៅថ្ងៃទី១១ ធ្នូ ២០១៧ វេលាម៉ោង៣ និង៤០នាទី រសៀល។

ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួន គឺ ១.ឈ្មោះម៉ាន់ ម៉េងហួរ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រាកដទីលំនៅផ្ទះជួលផ្លូវលំ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង២.ឈ្មោះ យ៉ យាំងថាវ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិ យួនមុខរបរមិនពិតប្រាកដមានទីលំនៅផ្ទះលេខ៤៤ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកបានម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង1.B7537លេខតួ.ម៉ាស៊ីន9363791។ 

ចំណែកជនរងគ្រោះឈ្មោះ សឿន ស្រីល័ក្ខ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរអ៊ុតសក់ មានទីលំនៅផ្ទះលេខ៥១ ផ្លូវលេខ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់កាបូបដៃមួយពណ៌ខ្មៅ មានលុយចំនួន១៩០ដុល្លារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមួយ ត្រូវជនសង្ស័យបោះចោលរកពុំឃើញ ពេលប្រជាពលរដ្ឋដេញចាប់នាំគ្នាព្រួតវាយបណ្តាលឱ្យរបួស។ 

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌដូនពេញខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

adverise with khmeread