adverise with khmeread Largest radio telescope

ចិន​គ្រោង​ដាក់ឱ្យ​ដំណើរការ​កែវ​យឺត​យក្ស​សម្រាប់​ឆ្លុះ​រកម​នុស្ស​ភព​ក្រៅ​

​    ​អ្នកភូមិ​រាប់ពាន់នាក់​ក្នុងប្រទេស​ចិន​ត្រូវបាន​ប្រទេស​ចិន​បង្គាប់​ឱ្យជួយ​ក្នុង​គម្រោង​តាម​ប្រមាញ់​មនុស្ស​ភព​ក្រៅ​ប្រកបដោយ​មហិច្ឆតា​របស់​ខ្លួន​តាមរយៈ​ការ​រើ​ផ្ទះ​របស់​ពួកគេ​ចេញ​ដើម្បី​ដាក់​កែវ​យឺត​រលក​វិទ្យុ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​។

​    ​វេ​ប​សាយ People's Daily Online បាន​រាយការណ៍​ថា មនុស្ស​ប្រហែល ៩.១១០ នាក់​មកពី​ស្រុក​ពីង​តាំង ខេត្ត​គួ​យ​ចូ​វ ត្រូវបាន​អាជ្ញាធរ​ស្នើឱ្យ​រើ​ទីតាំង​ក្នុង​បំណង​ផ្តល់នូវ​បរិយាកាស​ល្អប្រសើរ​សម្រាប់​រលក​វិទ្យុ​របស់​កែវ​យឺត​។

​    ​កែវ​យឺត Aperture Spherical Telescope ឬ ហៅថា FAST ប្រវែង ៥០០ ម៉ែត្រ ដែល​ចំណាយ​សាងសង់​អស់ ១២៤ លាន​ផោន (១៧៧ លាន​ដុល្លារ​) គ្រោង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំ​នេះហើយ បន្ទាប់ពី​ដំណើរការ​សាងសង់​រយៈ​ពេល ៥ ឆ្នាំ​មកនេះ​។

​     កែវ​យឺត​យក្ស​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ជ្រលង​ភ្នំ​ដ៏​ធំ​មួយ​ក្នុងស្រុក​ពីង​តាំង ជា​តំបន់​ដាច់ស្រយាល​មួយ​ស្ថិតក្នុង​ខេត្ត​គួ​យ​ចូ​វ ជាទី​ដែល​ប្រជាជន​ភាគច្រើន​មាន​ជី​វិភាព​ក្រីក្រ​។

​    ​អ្នកស្រុក​ស្ថិតនៅក្នុង​រង្វង់​ចម្ងាយ​ប្រហែល ៥ គីឡូម៉ែត្រ​តាម​ដឹង​នឹងត្រូវ​ផ្តល់ឱ្យ​នូវ​ប្រាក់ឧបត្ថម្ភ​ចំនួន ១.៨៤០ ដុល្លារ​ដើម្បី​រើ​ទីតាំង ខណៈ​អ្នកខ្លះ​នឹង​ទទួលបាន​ការឧបត្ថម្ភ​បន្ថែម​សម្រាប់​សាងសង់​ផ្ទះសម្បែង​។

​     កែវ​យឺត​ថ្មី​នេះ​នឹង​វ៉ា​ដាច់​កែវ​យឺត Arecibo Observatory ក្នុងប្រទេស​ព័រ​តូ​រី​កូ​ដើម្បី​ក្លាយជា​កែវ​យឺត​រលក​វិទ្យុ​ធំ​បំផុត​របស់​ពិភពលោក​។ វា​មាន​អង្កត់ផ្ចិត ៥០០ ម៉ែត្រ​និង​គ្របដណ្តប់​លើ​ផ្ទៃដី​ធំ​ប៉ុន​តារាង​បាល់ទាត់​ចំនួន ៣០ ហើយ​អ្នកវិទ្យាសាស្ត្រ​ចិន​បាន​ចំណាយពេល​អស់ ១៧ ឆ្នាំ​ទម្រាំ​រកឃើញ​ទីតាំង​សម្រាប់​កែវ​យឺត​យក្ស​មួយ​នេះ​៕

 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់