adverise with khmeread 1

នាង ចែង សៀវ​វិ​ន ដើរ​បង្ហាញ​ម៉ូដ​ជា​លើកដំបូង​និង​បាន​បង្ហើប​រឿង​ជាច្រើន​ឲ្យ​បានដឹង​

​តារា​សម្តែង​របស់​ទូរ​ទស្សន៍ TVB នាង ចែង សៀវ​វិ​ន បានបង្ហាញ​ខ្លួន​នៅក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​កូនក្រមុំ​ក្នុងនាម​ជាតា​រា​ម៉ូ​ដែល​ដ៏​ស្រស់​សោភា​។ នាង​គ្មាន​ភាពភ័យខ្លាច​បន្តិច​ឡើយ​បើ​ទោះ​នេះ​ជា​លើកទីមួយ​នៃ​ការដើរ​បង្ហាញ​ម៉ូដ​ក៏ដោយ​។​

​សម្លៀកបំពាក់​ដ៏​សក្តិសម​នេះ​បានធ្វើ​ឲ្យ​មាន​សំណួរ​សួរ​ទៅកាន់​នាង​ថា តើ​នាង​នឹង​ប្រើ​សម្លៀកបំពាក់​នេះ​ក្នុង​ថ្ងៃ​មង្គលការ​របស់​នាង នាង​សៀវ​វិ​ន​បាន​និយាយថា "​ការរៀប​ការ គឺជា​រឿង​តែម្តង​គត់​ក្នុង​ឆាកជីវិត​។ រឿង​ដែល​សំខាន់​នោះ​គឺ​សម្លៀកបំពាក់​ត្រូវតែ​ស្អាត​និង​សក្តិសម​នឹង​រាងកាយ​របស់ខ្ញុំ​នៅពេលនោះ​"​។​

​ប៉ុន្តែ​តារា​ស្រី​ដ៏​ស្រស់ស្អាត​រូបនេះ​ហាក់ដូចជា​គ្មាន​គូ​នឹង​គេ​នោះទេ​ក្នុង​ថ្ងៃ​នៃ​ស្រឡាញ់ និង​ហាក់ដូចជា​ហ្មត់ចត់​ណាស់​ក្នុងការ​រើស​គូស្រករ​។ នាង​បាន​និយាយថា "​ខ្ញុំ​ពិតជា​គ្មាន​គម្រោង​មែន​។ ចាប់តាំងពី​ខ្ញុំ​ជាប់រវល់​មក ខ្ញុំ​បាន​សម្រេចចិត្តថា​ខ្ញុំ​ត្រូវតែ​សម្រាក​ក្នុង​ថ្ងៃ Valentine's Day​។ ខ្ញុំ​ប្រហែលជា​ហៅ​មិត្ត​តែ​ម្នាក់​របស់ខ្ញុំ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយគ្នា​"​។

​ប៉ុន្តែ​សំណួរ​ក៏បាន​សួរ​ចាក់​ជ្រៅ​ថា​តើ​នាង​នឹង​ចេញ​ក្រៅ​ទៅ​ជួប​មនុស្ស​ប្រុស​ដែរ​ឬក៏​អត់ នាង ចែង សៀវ​វិ​ន បាន​ឆ្លើយតប​ថា "​កម្រិត​របស់ខ្ញុំ​គឺ​កម្រិត​ខ្ពស់​។ វា​ពិបាក​សម្រាប់​ខ្ញុំ​ដើម្បី​លង់​ស្រឡាញ់​នរណាម្នាក់​ងាយៗ​ណាស់​។ ខ្ញុំ​គិតថា វា​ពិតជា​សោកសៅ​ដែល​ទៅ​ជួប​មនុស្ស​ប្រុស​ក្នុង​ថ្ងៃ​នៃ​ស្រឡាញ់​"៕

 

adverise with khmeread
ប្រភព៖ អាម៉ៃគឺ

មតិយោបល់