អ្នកទោសស្រីនៅពន្ធនាគារមួយនៅប្រេស៊ីលប្រឡងបវរកញ្ញា, ជ័យលាភី នឹងទទួលបានកង្ហាមួយទុកបក់គ្រាន់ត្រជាក់កាយានាខែក្តៅ

ការប្រឡងបវរកញ្ញាពិសេសមួយត្រូវបានរៀបចំឡើងថ្មីៗនេះក្នុងពន្ធនាគារមួយក្នុងទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល។

ដោយរៀបចំឡើងដោយវិហារគ្រិស្តមួយ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះអនុញ្ញាតឱ្យទណ្ឌិតស្រីស្លៀកពាក់ស្អាតៗប្រកួតសម្រស់គ្នា ក្នុងបំណងជំរុញការលើកកម្ពស់ការឱ្យតម្លៃលើខ្លួនឯង។

សាច់ញាតិរបស់អ្នកទោសត្រូវបានអញ្ជើញឱ្យចូលរួមទស្សនាកម្មវិធីនេះ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជ័យលាភីនឹងទទួលបានរង្វាន់កង្ហាអគ្គិសនីមួយ សម្រាប់បក់ឱ្យត្រជាក់កាយនៅក្នុងគុកដែលមានអាកាសធាតុក្តៅស្អុះស្អាប់៕

adverise with khmeread