ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ចិននឹងលែងលក់ឡានចាក់សាំងនិងម៉ាស៊ូត ត្រឹមឆ្នាំ ២០២៥

ក្រុមហ៊ុនផលិតរថយន្តធំបំផុតមួយរបស់ចិនបាននិយាយថាខ្លួននឹងបញ្ឈប់ការលក់រថយន្តប្រើប្រេងឥន្ធនៈទាំងអស់នៅត្រឹមឆ្នាំ ២០២៥ នៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងបង្គាប់ឱ្យយករថយន្តដុតចំហេះទាំងអស់ចេញពីផ្លូវរបស់ប្រទេសនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ិនហួបានឱ្យដឹងថា ប្រធានក្រុមហ៊ុន Beijing Automotive Group Co (BAIC) លោក ស៊ូ ហេអ៊ី បាននិយាយកាលពីសប្តាហ៍មុនថា ក្រុមហ៊ុននឹងកាត់បន្ថយការលក់រថយន្តធម្មតានៅក្នុងទីក្រុងប៉េកាំងត្រឹមឆ្នាំ ២០២០ និងនៅទូទាំងប្រទេសនៅត្រឹមឆ្នាំ ២០២៥។

ការសម្រេចចិត្តនេះអនុវត្តតែលើរថយន្តដែលក្រុមហ៊ុនផលិតដោយខ្លួនឯងប៉ុណ្ណោះ ហើយនឹងមិនប៉ះពាល់ដល់រថយន្តដែលខ្លួនផលិតឡើងដោយសហការជាមួយក្រុមហ៊ុន Hyundai របស់កូរ៉េខាងត្បូង និងក្រុមហ៊ុន Daimler របស់អាល្លឺម៉ង់ទេ។

ដំណឹងនេះបានកើតឡើងនៅពេលរដ្ឋាភិបាលក្រុងប៉េកាំងបានតស៊ូមតិអំពីការហាមឃាត់រថយន្តប្រើប្រេងឥន្ធនៈទូទាំងប្រទេស ទោះបីជាកាលបរិច្ឆេទនៃការលុបបំបាត់ទាំងស្រុងនូវរថយន្តប្រើប្រេងឥន្ធនៈមិនទាន់ត្រូវបានប្រកាសឱ្យដឹងនៅឡើយក៏ដោយ។

បច្ចុប្បន្ននេះប្រទេសចិនបានដាក់ចេញនូវឱ្យវិធានការតឹងរ៉ឹងដើម្បីបង្ខំក្រុមហ៊ុនផលិតរថយន្តទាំងអស់ឱ្យផលិតរថយន្តស៊ីប្រេងតិចនិងរថយន្តមិនប្រើសាំង ឱ្យបានកាន់តែច្រើន នៅពេលចិនសម្លឹងមើលការសម្អាតទីក្រុងដែលមានផ្សែងអ័ព្ទ៕

adverise with khmeread