adverise with khmeread Vs 1

រវាង Son Naeun និង Solji តើ​ម្នា​ក់ណា​ដែលមាន​ថ្ពាល់​គួរឱ្យ​ចង់​បបោសអង្អែល​ជាងគេ​?

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​កូរ៉េ​បាននាំគ្នា​ជ្រើស​យក Son Naeun និង Solji មក​ធ្វើការ​សាកល្បង​ស្ទាបស្ទង់​មតិ​ប្រិយមិត្ត​ថា​តើ​ក្នុងចំណោម​តារា​ស្រី​ទាំងពីរ​រូបនេះ មួយណា​ដែលមាន​ថ្ពាល់​ដូច​ទារក​មើលទៅ​គួរឱ្យ​ក្នាញ់​ជាងគេ​។​

​ថ្ពាល់​ទារក​ត្រូវបាន​គេ​ដឹង​យ៉ាងច្បាស់​ផងដែរ​ថា គឺជា​ថ្ពាល់​ដែលមាន​សាច់​ក្រពុំ​នៅ​ជុំវិញ​ផ្ទៃមុខ​របស់​ពួកគេ ដែលជា​លក្ខណៈ​នៃ​ទម្រង់​មុខ​មួយ​ដែល​ត្រូវបាន​គេ​ទុកជា​ថា ជា​ទម្រង់​មុខ​ដ៏​គួរឱ្យ​ស្រឡាញ់​បំផុត​សម្រាប់​នារីៗ​មួយចំនួន​នៅក្នុង​ប្រទេស​កូរ៉េ​។ ដោយយោង​ទៅលើ​អតីត​សមា​ជិ​ក្រុម​ច្រៀង​នារី Wonder Girls នាង Sohee ធ្លាប់​ទទួលបាន​ប្រជាប្រិយភាព​យ៉ាង​សម្បើម ដោយសារតែ​ទម្រង់​ថ្ពាល់​ក្រពុំ​ដូចជា​ទារក​ដ៏​គួរឱ្យ​ស្រឡាញ់​បំផុត​។​

​សមា​ជិ​ក្រុម EXID នាង Solji និង Son Naeun ដែល​មកពី​ក្រុម A Pink គឺ​កំពុង​ទទួល​ការចាប់អារម្មណ៍​ខ្លាំង​នាពេល​បច្ចុប្បន្ននេះ​។ ពួកនាង​ក៏មាន​ទម្រង់​មុខ​តូច​ច្រឡឹង​គួរ​ស្រឡាញ់ ដែលជា​លក្ខណៈពិសេស​មួយ​បន្ថែម​ទៅលើ​រូប​សម្រស់​ដ៏​ស្អាត​របស់​ពួកនាង​ផងដែរ​៕  

​ខាងក្រោម​នេះ​គឺជា​រូបភាព​នានា​ដែល​គេ​បានជ្រើសរើស​ដើម្បី​ធ្វើការ​វិនិច្ឆ័យ​ចំពោះ​សម្រស់​របស់​តារា​ទាំងពីរ​ដួង​នេះ​៖

Solji សមាជិក្រុម EXID

Son Naeun សមាជិកក្រុម A Pink

adverise with khmeread

មតិយោបល់