adverise with khmeread 3

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ប្រើ​ហិង្សា​

   កណ្ដាល ៖ បុរស​ម្នាក់​ត្តូ​វ​បាន​ប៉ូលិស​ខេត្តកណ្តាល​ស្រាវជ្រាវ និង​បង្ក្រាប​ការចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល​កាលពី​ថ្ងៃទី​១៨.០២.២០១៦ វេលា​ម៉ោង​១០​ព្រឹក​ពីបទ​ប្រើ​អំពើហិង្សា​ទៅលើ​អ្នកកាន់កាប់​អ​ច​ន​វត្ថុ​ដោយ​សុច្ចរិត ប្រព្រឹត្ត​នៅ​ព្រែក​ថ្លឹង ឃុំ​ព្រែកកំពឹស ស្រុក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ  កាលពី​ថ្ងៃទី​២០​មិនា​២០១០​កន្លងទៅនេះ​។​

   ប៉ូលិស​និយាយថា កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្ត​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​តាម​ដីកា​១​នាក់ ឈ្មោះ អុន អឿន ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ មុខ​
​របរ កសិករ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​យោង​ដីកា​លេខ​២៥៦​ដកប​ចខ ចុះ​ថ្ងៃទី​២៤.០៤.២០១៥ របស់លោក អី សុវណ្ណ ចៅក្រម​ជំនុំ​ជំ​រះ​សាលាដំបូង ខេត្តកណ្តាល​។​

   ប៉ូលិស​បន្តថា ការចាប់ខ្លួន​ពីបទ​ប្រើ​អំពើហិង្សា​ទៅលើ​អ្នកកាន់កាប់​អ​ច​ន​វត្ថុ​ដោយ​សុច្ចរិត ប្រព្រឹត្ត​នៅ​ព្រែក​ថ្លឹង ឃុំ​ព្រែកកំពឹស ស្រុក ខណ្ឌដង្កោ រា​ធានី​
​ភ្នំពេញ  កាលពី​ថ្ងៃទី​២០​មិនា​២០១០​កន្លងទៅនេះ ។​

   ក្នុងករណីនេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់