លោក Arsene Wenger: ក្លឹប Arsenal កំពុងចរចាជាមួយ Ozil

          គ្រូបង្វឹកក្រុម Arsenal លោក Arsene Wenger បាន​អះអាងថា Arsenal ​នៅ​តែ​បន្ត​ចរចា​ជាមួយ​កីឡាករ Mesut Ozil ហើយ​មិន​ទាន់​បោះបង់​ក្តីសង្ឃឹម​ក្នុង​ការ​រក្សាទុកកីឡាករ​អាល្លឺម៉ង់​រូប​នេះនៅឡើយទេ។

          Arsenal នឹង​ព្យាយាម​ជា​លើក​ចុងក្រោយ​ ដើម្បី​ចងជើង​កី​ឡាករ​វ័យ២៩​ឆ្នាំ​រូបនេះ ដែលកិច្ច​សន្យានឹងផុតកំណត់​នៅ​ដំណាច់រដូវកាល​នេះ​ ស្របពេល ដែលកីឡាកររូបនេះកំពុង​ក្លាយជា​គោលដៅ​របស់​ក្លឹប​ Man Utd និង​ក្លឹប​ Barcelona ផងដែរ។

          Arsenal ​បាន​ផ្តល់​ប្រាក់ឈ្នួល​២៧៥​.០០០​ផោន​ក្នុងមួយសប្តាហ៍​ដោយ​សង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូល​កីឡាករ​រូបនេះ​ឲ្យ​ចុះកិច្ច​ព្រមព្រៀងថ្មីបន្ត​។ លោក Wenger បាន​និយាយថា “​ការចរចាកំពុង​ដំណើរការ​។ ទ្វារនៅ​បើក​ចំហ​ ហើយខ្ញុំមិនអាចនិយាយអ្វីលើសពីនេះបានទេ”៕

adverise with khmeread