adverise with khmeread 4

ឃាត់​បុរស​ម្នាក់​ដុតបំផ្លាញ​ផ្ទះ​អ្នកដទៃ​

    ព្រះសីហនុ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​នៅ​ម៉ោង ១​រសៀល​ថ្ងៃទី​១៨​កុម្ភ​:​ឆ្នាំ​២០១៦​នេះ​តាម​ដីកា​តុលាការ​ពីបទ​ដុតបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ។​

    ប៉ូលិស​ស្រុក​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា ប៉ូលិស​បាន​ស្រាវជ្រាវ​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ឃុំខ្លួន​លេខ​៤៣១ ចុះ​ថ្ងៃទី ២៤.០២.២០១៦ របស់​ចៅក្រម​សាលាដំបូង​ខេត្ត​ព្រះសីហនុ  ពីបទ ធ្វើ​ឲ្យ​ខូចខាត ដោយ​ចេតនា របស់​អ្នកដទៃ គឺ​ដុត​ផ្ទះ​អ្នកដទៃ​កាលពី​ថ្ងៃទី ១២​មីនា​២០១៦ នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ ជីប ម៉ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ កម្មករសំណង់ ។​

  ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូនទៅ​តុលាការ​៕​

adverise with khmeread

មតិយោបល់