អីយ៉ា! ស្តេចចាយលុយ Floyd Mayweather មកលេងនៅម្តុំៗប្រទេសក្បែរខាងកម្ពុជា

Floyd Mayweather ហាក់បីដូចជាត្រាច់ចរគ្រប់កន្លែងក្នុងជីវិតចូលនិវត្តន៍របស់គាត់។ វីរបុរសប្រដាល់គ្មានអ្នកផ្ដួលបានរូបនេះបានចែករំលែករូបភាពរបស់គាត់កំពុងជិះទូកកាយ៉ាក់លេងនៅប្រទេសថៃ។

អ្នកប្រដាល់វ័យ ៤០ រូបនេះបានទៅបោះជំរំលេងនៅកោះហុងក្បែរភូកេតគួរឱ្យភ្ញាក់ផ្អើលបំផុតនៅអាស៊ីអាគ្នេយ៍។

គាត់បានចែករំលែករូបភាពនោះលើបណ្ដាញសង្គមដោយសរសេរថា "ខ្ញុំមិនស្គាល់អ្នកទាំងអស់គ្នាទេ ប៉ុន្ដែខ្ញុំកំពុងរស់នៅទីនេះ"។

ដោយឡែក កាលពីពេលថ្មីៗនេះក៏មានពាក្យចចាមអារ៉ាមថា គាត់អាចនឹងត្រឡប់មកសង្វៀនម្ដងទៀតដែរ បន្ទាប់ពីគាត់បង្ហោះវីដេអូកំពុងលើកដុំដែកនៅកន្លែងហាត់ប្រាណ៕

adverise with khmeread