ចិនសង់មហារោងចក្រថាមពលព្រះអាទិត្យបណ្តែតបឹងធំបំផុតក្នុងពិភពលោកដើម្បីជំនួសការប្រើធ្យូងថ្មប៉ះពាល់បរិស្ថាន

ក្រុមហ៊ុន Three Gorges New Energy ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបានវិនិយោគទឹកប្រាក់ ១ ពាន់លានយ័ន (១៥១ លានដុល្លារ) ដើម្បីសាងសង់គម្រោងថាមពលពន្លឺព្រះអាទិត្យប​ណ្តែតទឹកដ៏ធំបំផុតរបស់ពិភពលោក។ រោងចក្រនេះកំពុងត្រូវបានសាងសង់នៅខេត្តអានហ៊ុយនៃប្រទេសចិនភាគខាងកើត។

យោងតាមក្រុមហ៊ុនបានឱ្យដឹងថា ការសាងសង់ស្ថានីយថាមពលអគ្គិសនី ១៥០ មេហ្គាវ៉ាត់ (MW) បានចាប់ផ្តើមកាលពីខែកក្កដា ជាមួយផ្នែកខ្លះបានភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីរួចហើយ។ រោងចក្រថាមពលថ្មីនេះមានបន្ទះស្រូបពន្លឺព្រះអាទិត្យជាច្រើន ដាក់បញ្ចូលគ្នាអណ្ដែតលើទឹកបឹងមួយ ដែលកកើតឡើង បន្ទាប់ពីរលំអណ្តូងរ៉ែធ្យូងថ្ម។

រោងចក្រទាំងមូលគ្រោងនឹងសង់រួចរាល់នៅត្រឹមខែឧសភាឆ្នាំ ២០១៨។ នៅពេលបញ្ចប់ ស្ថានីយថាមពលអគ្គិសនី ១៥០ មេហ្គាវ៉ាត់នេះនឹងស្មើទៅនឹងការប្រើធ្យូងថ្មប្រហែល ៥៣.០០០ តោន។ យោងតាមក្រុមហ៊ុននេះបានឱ្យដឹងថា ការសាយភាយកាបូនឌីអុកស៊ីតជិត ១៩៩.៥០០ តោននឹងត្រូវកាត់ជារៀងរាល់ឆ្នាំ៕

adverise with khmeread