adverise with khmeread 2

ចាប់ចោរ​ប្លន់​ដ៍​សកម្ម​នៅក្នុង​ទីក្រុង​ភ្នំពេញ​១០​នាក់​បញ្ជូនទៅ​តុលាការ​

    ​ភ្នំពេញ ៖ បន្ទាប់ពី​សង្កេតឃើញថា​មួយរយ​:​កាល​កន្លងទៅ​ថ្មីៗ​នេះ មាន​ករណី​ប្លន់​ជា​ញឹកញាប់​ជាពិសេស​ទៅលើ​ជនរងគ្រោះ ជា​ស្ត្រី​ដើរ​ម្នាក់ឯង​ឬ​ឈប់​ឡាន ម៉ូតូ​បើកទ្វារ​ចូល​ផ្ទះ​រួចមក​កម្លាំង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បង្កើន​ការ​ស្រាវ ជ្រាវ​ស៊ើបអង្កេត រហូត​ឈានដល់​ការឃាត់​ខ្លូន​ក្រុមចោរប្លន់​ទាំងនោះ​បាន​២​ក្រុម​មាន​គ្នា​១០​នាក់​រួមជាមួយ​វត្ថុតាង​មកជា​មួយ​ផងដែរ​។​

​    ​មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​កាលពី​យប់​នេះ​ថា ក្រុមចោរប្លន់​ខាងលើ​ជា​មុខសញ្ញា​ប្លន់​ដ៍​សកម្ម​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច​។​

​    ​ប្រភព​បន្តថា ក្រោយ​មាន​អំពើ​ប្លន់​ទាំងនោះ​កើតឡើង​រួចមក​កម្លាំង​អាវុធហត្ថ​រាជធានី​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​មុខសញ្ញា​ប្លន់​ជា​បន្តបន្ទាប់​។​

​    ​ជាក់ស្តែង​នៅ​ថ្ងៃទី​១៥​កុម្ភៈ​ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​បាន​ឃាត់ខ្លួន​ជនសង្ស័យ ១ នាក់ នៅ​ចំណុច​មុខផ្ទះ​លេខ​១៩BE0 ផ្លួ​វ​លេខ​៣០៤ សង្កាត់​បឹង​កេងកង ខណ្ឌចំការមន គឺ​រយៈពេល​១​ថ្ងៃ ក្រោយពី​ក្រុម​នេះ​បាន​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ ស្កូ​ប​ពី​ពណ៌​ស ស្លាក​លេខ កណ្តាល 1R-0950 របស់​ជនរងគ្រោះ​ឈ្មោះ អ៊ិន គឹម​ស្រ៊ា​ន រួច​ជិះ​គេច​ខ្លូន​បាត់​កាលពី​ថ្ងៃទី​១៤​កុម្ភ​:​ឆ្នាំ ២០១៦​។​

​    ​ក្រោយពេល​ឃាត់​ជនសង្ស័យ​សារភាពថា​ក្រុម​វា​មាន​គ្នា​៤​នាក់​បច្ចុប្បន្ន​៣​នាក់​ទៀត​បានគេច​ខ្លួន​អស់ហើយ​។ រីឯ​ម៉ូតូ​១​គ្រឿង របស់​ជនរងគ្រោះ​សមត្ថកិច្ច​បាន​រឹប អូស​យកមក​វិញ ហើយ​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​។​

​    ​បន្ទាប់មក​នៅ​ថ្ងៃទី ១៧​កុម្ភ​:​ឆ្នាំ​២០១៦​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​បាន​៧​នាក់​ផ្សេងទៀត​ជា​បន្តបន្ទាប់ ក្នុងនោះ​៣​នាក់​ឃាត់ខ្លួន​បាន​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ,២​នាក់​ឃាត់ខ្លួន​បាន​នៅ​ខណ្ឌចំការមន និង​២​នាក់​ទៀត​ឃាត់ខ្លួន​បាន​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​។​

​    ​មន្ត្រី​បន្តថា តាម​ចម្លើយសារភាព​របស់​ក្រុម​នេះ ពួកវា​តែងតែ​ធ្វើ​សកម្មភាព​ចេញ​ប្លន់​ក្នុង​រាជធានី​ភ្នំពេញ​សរុប​មិនតិចជាង​២០​ដង​រួចមកហើយ ភាគច្រើន​គឺ​ពួកវា​តែង​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​កាបូប​លុយ ទូរស័ព្ទ​ពី​ស្ត្រី​ដែល​ដើរ​ម្នាក់ឯង​ឬ​ចុះ​ពី​រថយន្ត​បើកទ្វារ​ចូល​ផ្ទះ​។​

​    ​ប៉ុន្តែ​គោលដៅ​ដែល​វា​ចាំបាន​ច្បាស់​តែ​៥​កន្លែង​ថ្មីៗ​នេះ​ប៉ុណ្ណោះ​គឺ​៖

​    ​១- ប្លន់​យក​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​ជិះឡាន​មិន​ចាំ​ម៉ាក ដោយ​ភ្ជង់​ទៅលើ​ជនរងគ្រោះ​ខណ​:​ពេល​ចុះ​ពី​ឡាន យកបាន​កាបូប​លុយ​ដែលមាន​លុយ​២២០​ដុល្លារ និង​ទូរស័ព្ទ​ម៉ាក់​Samsung១​គ្រឿង​នៅ​ចំណុច​តាមផ្លូវ​ព្រះមុនីវង្ស ម្តុំ​ពេទ្យ​ចិន​លក់​បបរស ក្នុង​កំឡុង​ខែ​២​ឆ្នាំ​២០១៦​។​

​    ​២-​ប្លន់​យក​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​បាន​លុយ​៨០​ដុល្លារ និង​ទូរស័ព្ទ​Nokia ១​គ្រឿង​នៅក្បែរ​វត្ត​ទួល​ទំពូង ក្នុងអំឡុង​ខែ​១​ឆ្នាំ​២០១៦​។​

​    ​៣-​ប្លន់​យក​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​ដើរ​ថ្មើរជើង បាន​លុយ​១៦៥​ដុល្លារ នៅក្រោយ​រោងកុន​គីរីរម្យ ខណ្ឌចំការមន ក្នុងអំឡុង​ខែមករា​ឆ្នាំ​២០១៦​។​

​    ​៤- ប្លន់​យក​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​បាន​លុយ​២៥​ដុល្លារ និង​ទូរស័ព្ទ​Nokia ១​គ្រឿង នៅ​ម្តុំ​ក្រោយ​រោងកុន​គីរីរម្យ ខណ្ឌចំការមន ក្នុងអំឡុង​ខែមករា​ឆ្នាំ​២០១៦​ដែរ​។​

​    ​៥-​ប្លន់​ម៉ូតូ​ម៉ាក Nex ពី​ស្ត្រី​២​នាក់​នៅ​ចំណុច​ផ្លូវ​៤៦០ ភូមិ​២ ខណ្ឌចំការមន កាលពី​ថ្ងៃទី​១២​កុម្ភ​:​ឆ្នាំ​២០១៦​។​

​    ​ក្នុង​ចំ​ណោ​យ​ជនសង្ស័យ​ទាំង​៧​នាក់​ដែល​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន មាន​ជនសង្ស័យ​៣​នាក់​ជា​មុខសញ្ញា​ចាស់​ទើប​ចេញពី​គុក​រួមមានៈ ១- ឈ្មោះ វី រស្មី (​ហៅ ម៉ី​) អាយុ​២២​ឆ្នាំ ជាប់គុក​ពីបទ​ឆក់​ទូរស័ព្ទ​នៅក្រោយ​រោងកុន​បូកគោ ចំការមន ចេញពី​គុក​វិញ​ថ្ងៃទី​២៨-០៣- ២០១៤, ២- ឈ្មោះ ហេង ថា អាយុ​២៩ ឆ្នាំ ជាប់គុក​ពីបទ​លួច​ទូរស័ព្ទ ចេញពី​គុក​វិញ​ឆ្នាំ​២០១១​និង ៣- ឈ្មោះ ហង្ស សំអាត អាយុ​៣៥​ឆ្នាំ ជាប់គុក​ពីបទ​កាច់​សោក​លួច​ម៉ូតូ ចេញពី​គុក​វិញ​ថ្ងៃទី ៣០​ឧសភា ២០១៥ ។​

​    ​ក្រៅពីនេះ ពួកវា​មាន​បក្សពួក​៧​នាក់​ទៀត​បានគេច​ខ្លួន ក្នុងនោះ​មាន​ម្នាក់​ឈ្មោះ ឈៀន សុជា អាយុ​៣៨​ឆ្នាំ មាន​អាវុធ​ខ្លីម៉ាក រ៉ូ​ឡ័​១​ដើម ក៏​ជា​មុខសញ្ញា​ទើប​ចេញពី​គុក​កាលពី​ថ្ងៃទី ១២​ធ្នូ​ឆ្នាំ​២០១៥​ផងដែរ ។​

​    ​បច្ចុប្បន្ន​ជនសង្ស័យ​ជា​ចោរប្លន់​ទាំង​៨​នាក់​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ហើយ​បក្ខពួក​ទាំង​២​ក្រុម ដែល​នៅសល់ សរុប​១០​នាក់​ទៀត​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​យ៉ាងសកម្ម​បន្តទៀត​៕​

adverise with khmeread

មតិយោបល់