adverise with khmeread 01

ចោរលួច​ឡាន​នៅ​កៀនស្វាយ​ជា​អង្គរក្ស​នាយករដ្ឋមន្ត្រី​

  កណ្តាល ៖ បុរស​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​អំពើ​លួច​រថយន្ត​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃទី​១៧​កុម្ភ​២០១៦​នៅ​ចំណុច​បណ្ណាគារ​សេន​សឺ​ផ្ទះ​៦៧០BC​ផ្លូវ​២៧១​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌមានជ័យ​ហើយ​ប៉ូលិស​តាម​ចាប់បាន​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ហើយ​ជនសង្ស័យ​ម្នាក់​ដែល​គេចខ្លួន មាន​ក្របខណ្ឌ​ជា​មន្ត្រី​អង្គរក្ស​នាយករដ្ឋមន្ត្រី​កម្ពុជា ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​សួង  រ៉​ន ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ ស្រុកកំណើត​ភូមិ​ ត្រពាំង​សាប ឃុំ​ត្រពាំង​សាប ស្រុក​បាទី​ម​ខេត្តតាកែវ​ស្នាក់​នៅផ្ទះ​លេខ​៦៧០BC​ផ្លូវ​២៧១​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បន្តថា ជនល្មើស​២​នាក់ គឺ​១-​ឈ្មោះ​ហេង សុជាតិ​ហៅ​ម៉ៅ ភេទ​ប្រុ​អាយុ​៣៤​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ ភូមិ​ថ្មី ឃុំ​ខ្សា​ម ស្រុក​រលាប្អៀ ខេត្តកំពង់ឆ្នាំង​មុខរបរ​មិន​ពិតប្រាកដ ឃាត់ខ្លួន​និង​២-​ឈ្មោះ​ចក់ ភេទ​ប្រុស​រត់គេចខ្លួន ហើយ​តាម​ការឆែកឆេ​រថយន្ត​ជនល្មើស​រកឃើញ​អាវ​ប៉ា​រ៉ា​មួយ​មាន​ផ្លាក​បញ្ជាការដ្ឋាន​អង្គរក្ស ឈ្មោះ​អនុសេនីយ៍ទោ​ជុំ តារា មុខងារ​ជំនួយការ​ផ្ទាល់​"​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក​វិសុទ្ធ សំបូរ​និង​មាន​លិខិត​បញ្ជា​បេសកកម្ម​១​សន្លឹក​ជាម​ន្ត្រី​អង្គរក្ស "​។​

     វ​ត្តុ​តាង​ចាប់យក​មាន​: រថយន្ត​ហុ​ី​យុន​ដាយ​ផត​ធឺ​ពណ៌​ស​ផ្លាក​ភ្នំពេញ​2- 1864​ដូរ​ផ្លាកលេខ​2S-3704​ជា​របស់​ជនរងគ្រោះ និង​រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត​ពណ៌​ស្ករ​ស្លាក​លេខ​ភ្នំពេញ​2V-0220 ជា​របស់​ជនល្មើស​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៦​កុម្ភ​:២០១៦​វេលា​ម៉ោង​៦​និង​៣០​នាទី​ជន​រងគ្រោះ​បាន​ដឹក​ទឹក​សុទ្ ធ​ម៉ាក​ឃូ​ល​ម៉ាញ​ដ៍​ពី​ស្ទឹងមានជ័យ​មក​ស្នាក់នៅ​ជា​ប្រពន្ធ ចំណុចកើតហេតុ​ខាង​ដោយ​ទុក​ឡាន​នៅ​ខាងក្រៅ​។​

     លុះដល់​ថ្ងៃខែ​ឆ្នាំ​និង​ពេលវេលា​ខាងលើ​ជនរងគ្រោះ​ដឹងថា បាត់​ឡាន​ក៏​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដើ​ិ​ម​ថ្កូវ   រួច​ក៏​បន្តដំណើរ​ដើររក​រថយន្ត​ដោយ​ឆ្លងតាម​ស្ពាន​ព្រែក​សំរោង ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

    មកដល់​ចំណុច​វត្ត​ឬ​ស្សី​ស្រុក ក៏​រកឃើញ​ទឹក​សុទ្ធ​ដែល​ជនល្មើស​រើ​ទុកចោល​ក្នុង​វត្ត​។​រួច​ជនរងគ្រោះ​ក៏​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ឈើទាល​ឲ្យ​ជួយ​អន្តរាគមន៍​។​

    ពេលនោះ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​សហការ​ជាមួយ​ប៉ុស្តិ៍​ឈើទាល​ចុះ​ស្រាវជ្រាវ​រកឃើញ រថយន្ត​របស់​ជនរ​ង​គ្រោះ​នៅ​ចំណុច​វត្ត​សិរី​ដីដុះ​ហៅ​វត្ត​ព្រែក​ដូង​ភូមិ​ព្រែក​ដូង​ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​ដោយ​ពួកចោរ​ដូរ​ផ្លាកលេខ​ថ្មី​ភ្នំពេញ​2S.3704​។​

     ប៉ូលិស​បាន​សួរ​លោក​ចៅអធិការ​វត្ត​រក​ម្ចាស់​ឡាន​ពេលនោះ លោក​ចៅអធិការ​បាន​ប្រាប់ថា "​ឡាន​គេ​មក​ស្រោច​ទឹក​រួច​គេ​ផ្ញើ​ហើយ​គេ​ជិះឡាន​ហាយ​ប្រ៊ី​តទៅ ដើរលេង​បាត់​ប្រហែល​១០​នាទី​ហើយ​"​។​

    ពេលនោះ​សមត្ថកិច្ច​ចេញ​តាមរក​រថយន្ត​ម៉ាក​ហាយ​ប្រ៊ី​ត ពេល​ចេញមក ដល់​ថ្នល់​ក៏​បានឃើញ​រថយន្ត​ហាយ​ប្រ៊ី​តរបស់​ជនល្មើស​បើក​ឡើងទៅ​ភ្នំពេញ​វិញ ។​

    ពេលនោះ​លោក​អនុសេនីយ៍ទោ​ហួត សីហា​នាយរង​ផ្នែក​យុត្តិធម៌​បាន​បើក​ម៉ូតូ​របស់ខ្លួន​តាម​រថ​យន្ត​ជនល្មើស រួច​ក៏​យក​ម៉ូតូ​មក​ស្កាត់​ពីមុខ​រថយន្ត​ជនល្មើស ។​ពេលនោះ​ជនល្មើស​បាន​បើករថយន្ត​បំ​បុក​ម៉ូតូ​ប៉ូលិស​រួច​ទៅមុខ​លែងរួច ជនល្មើស​ក៏​នាំគ្នា​បើកទ្វារ​រត់គេចខ្លួន​។ តែ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់​។ ចំណែក​ម្នាក់ទៀត​បានកា​ន់​អាវុធខ្លី​១​ដើម​រត់​គេចខ្លួនបាត់ ។​

    ករណីនេះ​កម្លាំង​ជំនាញ​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ឈើទាល​កំពង់ស្វាយ​និង​អាវុធហត្ថ​ស្រុក​ចុះ​តាមរក​ជនល្មើស និង​ចាត់ការ​តាម​នីតិវីធី​។​

    ជុំវិញ​របាយការណ៍រ​បស់​ប៉ូលិស​ខាងលើនេះ ពុំទាន់​មានការ​បញ្ជាក់​ជា​ផ្លូវការ​ណាមួយ​ពី​ទីបញ្ជាការដ្ឋាន​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី​នៅឡើយ នា​ល្ងាច​ថ្ងៃទី​១៨កុម្ភ​:​នេះ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់