ប៉ូលិសម៉ាឡេស៊ីបើកការស៊ើបអង្កេតករណីតារាបង្ហាញម៉ូតហូឡង់ធ្លាក់ស្លាប់ពីអគារខ្ពស់ បន្ទាប់ពីប្តីប្រពន្ធរស់នៅជាមួយនាងត្រូវបានរកឃើញថាសេពគ្រឿងញៀន

អាជ្ញាធរក្នុងស្រុកបានសន្យាថានឹងស្វែងរកភស្ដុតាងជុំវិញការស្លាប់របស់នាង Ivana Esther Robert Smit កំពូលតារាបង្ហាញម៉ូតហូឡង់ ដែលធ្លាក់ពីលើអគារមួយក្នុងប្រទេសម៉ាឡេស៊ី។

សាកសពរបស់នាងត្រូវបានគេរកឃើញស្រាតននលគកនៅជាន់ទី ៦ នៃអគារ Capsquare Residences ប្រហែលជាម៉ោង ៣ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីជប់លាងនៅជាន់ទី ២០ ជាមួយនឹងមិត្តរួមបន្ទប់ គឺ បុរសអាមេរិក និងប្រពន្ធរបស់គាត់។ ដំបូងគេគិតថា នាងស្រវឹងធ្លាក់ពីលើអគារជាន់ ២០ មក។

យ៉ាងណាមិញ ឪពុកជនរងគ្រោះឈ្មោះ Marcel បានចោទប្រកាន់ថា មានជនខិលខូចនៅទីនោះ ដោយអះអាងថាគាត់រកឃើញស្នាមជាំម្រាមដៃនៅលើកកូនស្រីវ័យ ១៩ ឆ្នាំ។ Marcel ក៏បានជឿថាកូនស្រីរបស់គាត់ត្រូវគេរុញពីជាន់លើមក។

ករណីនេះបានក្លាយជាករណីសង្ស័យ បន្ទាប់ពីប្ដីអាមេរិកនិងប្រពន្ធកាហ្សាក់ស្ថាន អាចនឹងប្រើថ្នាំញៀន បើទោះជាមានការធ្វើតេស្ដទឹកនោមអត់មានក៏ដោយ ប៉ុន្ដែគេរកឃើញមានថ្នាំញៀន។ កាលពីថ្ងៃចន្ទប្ដីប្រពន្ធទាំងពីរបានបង្ហាញខ្លួននៅតុលាការពីបទសេពគ្រឿងញៀន។ បន្ទាប់ពីអង្វរក ដោយមិនបានប្រព្រឹត្តទោសកំហុស ពួកគេត្រូវបានបង់ប្រាក់ដោះលែងវិញ។

យ៉ាងណាមិញ គ្មានការប្រើប្រាស់ថ្នាំញៀនក្នុងហេតុការណ៍ស្លាប់នោះទេ។ ពួកគេបានទៅដល់បន្ទប់រៀងៗខ្លួន ខណៈដែលជនរងគ្រោះគេងនៅបន្ទប់ទទួលភ្ញៀវ បន្ទាប់ពីត្រឡប់មកពីជប់លៀងរួច។ ប្រព័ន្ធផ្សព្វផ្សាយហូឡង់ក៏បានចង្អុលបង្ហាញថាជនរងគ្រោះបានបញ្ជូនមិត្តប្រុសរបស់ខ្លួនថត Selfie នៅម៉ោង ៧ និង ២៥ នាទីព្រឹកដោយប្រាប់គាត់ពីកន្លែងដែលនាងនិងអ្នកនៅជាមួយ រស់នៅ។ នាងបានស្លៀកពាក់យ៉ាងពេញលេញនៅពេលនោះ។

ប្រពន្ធជាជនជាតិកាហ្សាក់ស្ថានអះអាងថា នៅពេលនាងទៅមើលកូនរបស់ខ្លួននៅសាលាប្រហែល ២ ម៉ោងក្រោយ ហើយជនរងគ្រោះនៅកំពុងគេងនៅបន្ទប់ទទួលភ្ញៀវដដែល។ ប៉ុន្មានម៉ោងក្រោយមក នាងស្រាប់តែស្លាប់នៅអគារក្រោមកន្លែងខ្លួនស្នាក់នៅ ១៤ ជាន់ទៅវិញ។

ខណៈពេលនេះ ស្ថានទូតហូឡង់កំពុងជួយធ្វើការស៊ើបអង្កេតលើករណីនេះ បន្ទាប់ពីព័ត៌មានលម្អិតបានលេចចេញមក៕

adverise with khmeread