5

អាវុធហត្ថ​ឃាត់​បុរស​៣​នាក់​ជួញ​គ្រឿងញៀន​

​    ​ភ្នំពេញ ៖ អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​កាលពី​វេលា​ម៉ោង​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃទី​១៨​កុ​ម្ភះ​ឆ្នាំ​២០១៦ ចំណុច​ប្លុក​តាន់​ប៉ា ផ្លូវ​១៥៤ កែង​៤៩ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ព្រមទាំង​ដកហូត​ថ្នាំញៀន​មួយចំនួនធំ​។​

​    ​អហ​ដូនពេញ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​

​    ​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ ១-​ឈ្មោះ ប្រាក់ ចន្ថា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​(​ម្ចាស់​ថ្នាំ​) ២-​ឈ្មោះ ឯម ពន្លឺ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​និង ៣.​ឈ្មោះ សុខ ធា​រិ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​

​    ​មន្ត្រី​បន្តថា វត្ថុតាង​ចាប់យក​ក្រាម​ស​ថ្លា​ចំនួន​០២​កញ្ចប់​,​ម្សៅ​ស​ថ្លា​ចំនួន​០៣​កញ្ចប់​,​ថង់​សំរាប់​ច្រក​មួយចំនួន​,​ទូរស័ព្ទ​ចំនួន​០២​គ្រឿង​,​ដែកកេះ​ចំនួន​១៣, កាំបិត​០២​ដើម ,​កន្ត្រៃ​០២​ដើម​,​ដែកឆាប​០១​ដើម​,​ទឹក​សេរ៉ូម​សំរាប់​លាយថ្នាំ​ចាក់ ចំនួន​៤៨​ដប​,​លុយ​ក្លែងក្លាយ​១០​ដុល្លារ​និង​ស៊ីរ៉ាំង​ចំនួន​១២៣​ដេ​ី​ម ។​

​    ​ជនសង្ស័យ​ទាំង​៣​នាក់​បាន​បញ្ជូនទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាត់​កាត​តាម​នីតិវិធី ៕​

មតិយោបល់