ហេតុផលគួរឱ្យខ្លាចទាំង ៥ បង្កឱ្យលិង្គងាប់!

ការពិតនៃការងាប់លិង្គរបស់អ្នកគឺស្ថិតក្នុងរបបអាហារ និងការរស់នៅរបស់អ្នកសោះ! តើអ្នកពិបាករក្សាវាឱ្យរឹងណាស់មែនទេ? ប្រសិនបើពិតមែន អ្នករកឃើញអត្ថបទរបស់អ្នកហើយ។ ខាងក្រោមនេះគឺជាឬសគល់នៃការងាប់លិង្គរបស់អ្នក។

១. ជក់បារី។ ជក់បារីនាំឱ្យងាប់លិង្គដោយសារជំងឺ Atherosclerosis ជាជំងឺស្ទះសរសៃឈាមម្យ៉ាង បង្កឡើងដោយជាតិពុលមានក្នុងបារី។

២. សេពជាតិអាល់កុល។ ពិសាជាតិអាល់កុលច្រើនលើសកម្រិត ធ្វើឱ្យប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ។ សញ្ញាពីខួរក្បាលទៅសរសៃឈាមក្នុងលិង្គធ្វើឱ្យមានការរំខាន នេះធ្វើឱ្យអ្នកបាត់បង់ចំណង់ផ្លូវភេទ។

៣. ថ្នាំញៀន។ ថ្នាំញៀនមិនត្រឹមតែប៉ះពាល់ដល់សុខភាពជារួមទេ ថែមទាំងធ្វើឱ្យងាប់លិង្គទៀតផង។

៤. ស្រ្តេស។ ស្ដ្រេសអាចឱ្យងាប់លិង្គដូចគ្នា ដោយសារតែវាសម្លាប់អារម្មណ៍ផ្លូវភេទរបស់អ្នក និងពិបាកឱ្យអ្នកធ្វើឱ្យលិង្គរឹងបាន។

៥. ធាត់។ ធាត់ក៏ផ្សាភ្ជាប់ទៅនឹងស្ទះសរសៃឈាមដែរ ជាហេតុធ្វើឱ្យលិង្គងាប់៕

adverise with khmeread