adverise with khmeread S

ឃាត់ខ្លួនក្រុមចោរឆក់កាបូបជនបរទេស បាន៤នាក់

     ព្រះសីហនុ ៖ ប៉ូលិសក្រុងព្រះសីហនុ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសឆក់កាបូបជនបរទេសកាលពីថ្ងៃទី៦ធ្នូ ២០១៥ នៅក្រុមទី៣ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះCHEBATA BEVH  ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរទេសចរណ៍ ជនជាតិរុស្ស៊ីកាន់លិខិតឆ្លងដែនលេខ752274558 ។ សម្ភារ:បាត់បង់រួមមាន ៖  ១-កាបូបស្ពាយ១ ,២-លិខិតឆ្លងដែន១ច្បាប់, ៣-ទូរស័ព្ទដៃ១គ្រឿង  និង៤-លុយ EURO ១៥០០ លុយខ្មែរ ៤ម៊ឺនរៀល ។
    ចំណែកជនសង្ស័យ៤នាក់គឺ ១-ឈ្មោះឈាង ផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ (ដៃដល់)  ២-ឈ្មោះម៉ៃ ពិសី ភេទប្រុស អាយុ២៣ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារចំនួន២ លើក ពីបទលួចនិងប្លន់ (ទទួលផលចោរកម្ម)៣-ឈ្មោះយូ វណ្ណារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ (ទទួលផលចោរកម្ម)  ៤-ឈ្មោះធុល គឹមសាន្ត ភេទប្រុស អាយុ១៤ឆ្នាំ (ទទួលផលចោរកម្ម)និង  ៥-ឈ្មោះ ពៅ ភេទប្រុស អាយុ២០ឆ្នាំ (ដៃដល់គេចខ្លួន កំពុងតាមចាប់) ។
  វត្ថុតាងចាប់យកមាន: ១.កាបូបស្ពាយ១,  ២.លិខិតឆ្លងដែន១, ៣.ទូរស័ព្ទដៃ១គ្រឿង,  ៤.ម៉ូតូ៣គ្រឿង (មធ្យោបាយធ្វើសកម្មភាព)និង ៥.ដាវសាម៉ូរ៉ៃ១ ។
   ក្រោយពីឃាត់ខ្លួនសមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ។ ចំណែកសម្ភារៈដកហូតបានប្រគល់ឲ្យជនរងគ្រោះវិញ ៕

adverise with khmeread

មតិយោបល់