adverise with khmeread Intel ssd 10 tb capacity 1

ក្រុមហ៊ុន Intel នឹង​បង្កើត​នូវ​ហាត​ឌី​ស​ប្រភេទ SSD ដែលមាន​ទំហំ​រហូតដល់ 10TB

​    ​ក្រុមហ៊ុន Intel នឹង​គ្រោង​បង្កើត​នូវ​ហាត​ឌី​ស​ប្រភេទ SSD ដែលមាន​ទំហំ​រហូតដល់​ទៅ 10TB ឯណោះ ជាមួយនិង​ដៃគូ​សហការ Micron​។ ក្រុមហ៊ុន Micron ថ្មី​នេះ​បាន​បង្កើត​នូវ​បច្ចេកវិជ្ជា 3D NAND Chip ឲ្យ​ក្រុមហ៊ុន Intel ដែល​អាច​ផ្ទុក​នូវ SSD បាន​បី​ដង​។ ប៉ុន្ដែ​ពួកគេ​កំពុង​ពិចារណា​ទៅលើ​តម្លៃ​នៃ​គម្រោង​មួយ​នេះ​។ បើសិនជា​អ្នកប្រើប្រាស់​អាច​យល់ព្រម​ចំពោះ​តម្លៃ​មួយ​ដែល​ទទួលយកបាន នោះ SSD 10TB នឹង​ឃើញ​ក្នុងពេល​ឆាប់ៗ​ជាមិនខាន​។​

​    ​អ្វី​គួរ​ឲ្យ​គត់​សម្គាល់​នោះ​គឺ ទំហំ​នៃ SSD ដែល​ក្រុមហ៊ុន Intel បាន​បង្កើត​ធំ​បំផុត​នោះ​គឺ 4TB​។ យ៉ាងណា​វិញ 3D NAND chip របស់​ក្រុមហ៊ុន Micron អាច​ផ្ទុក SSD ប្រហែល​បី​ដង​ឯណោះ​។​

​    ​ហើយ​ចំពោះ​ល្បឿន​នៃ SSD គឺ​វា​លឿន​ជាង​ហាត​ឌី​ស HDD ធម្មតា​ដែល​ទំហំ​ល្បឿន​របស់​វា​អស់​ត្រឹម 7200 rpm ប៉ុណ្ណោះ តែបើ SSD វិញ​មាន​ទំហំ​ល្បឿន​រហូតដល់​តែ 15,000 rpm ឯណោះ​៕

adverise with khmeread
ប្រភព៖ ហ្វោសប៊ៃ

អ្នកនឹងចូលចិត្ត

មតិយោបល់