adverise with khmeread Index

បើករថយន្ត​បុក​ម៉ូតូ​ពីក្រោយ ព្យាយាម​បើក​រត់ ជ្រុល​បុក​ទម្លាយ​ចូល​ផ្ទះ​លក់​ភេសជ្ជៈ​

     ភ្នំពេញ ៖ ផ្ទះ​លក់​ភេសជ្ជៈ​មួយ កន្លែង​ត្រូវ​រថយន្ត​ហាយ​ឡែ​ន​ឌ័​របុក​ទម្លាយ​ជ​ញ្ចាំ​ង​ចូលដល់​ក្នុងផ្ទះ បន្ទាប់ពី​រថយន្ត​បង្ក​នេះ បុក​ម៉ូតូ​វ៉េវ​មួយគ្រឿង​ជាប់​នៅក្រោម​រថយន្ត ហើយ​ព្យាយាម​រត់ ។​

     ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេ​ល​ម៉ោង ៩​យប់​ថ្ងៃទី ១៨ កុម្ភ​:២០១៦ នៅ​ចំណុច​ផ្ទះ​លក់​ភេ​ស​ជ្ជះ​យីហោ សំអុល គ​ន្ធា តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

     តាម​សម្តី​របស់​បុរស​ឈ្មោះ សេង ហ៊​ង អាយុ ២៥​ឆ្នាំ​មុខរបរ​ជាងដែក សា្ន​ក់នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ជា​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​វ៉េវ ដែលជា​ករណី​ទី​១ បាន​ប្រាប់​ឲ្យ​ដឹងថា នៅមុន​ពេល​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​សេ​១១០​ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BL-0074 តាម​បណ្តោយ​ផ្លូវ ក្រោយ​វត្ត​អង្គ​តា​ម៉ិ​ញ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

     លុះ​មកដល់​ចំណុច​ក្រោយ បន្ទាយ​ភេរវកម្ម​ក៏មាន​រថយន្ត ហាយ​ឡែ​ន​ឌ័​របើក​បរ​ដោយ​បុរស​ស្រវឹងស្រា​ជោក​ម្នាក់​មកពី​ក្រោយ​យ៉ាង​លឿន បាន​បុក​ពេញទំហឹង បណ្តាល​អ្នកជិះ​ម៉ូតូ​ខ្ទាត​ចេញ​ក្រៅ​រងរបួស​ស្រាល ។​

   ចំណែកឯ​ម៉ូតូ​នៅ​កៀប​ជាប់​ក្រោម​កាង​រថយន្ត​ខាងមុខ​អូស​បែក​ផ្កាភ្លើង​ខណៈនោះ​ក៏មាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ ការណ៍​ឡើង​ជិះ​ម៉ូតូ​ដេញតាម    ហើយ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់ ទៅដល់​ផ្លូវ​បេតុង​ភូមិ​ត្រពាំង​ថ្លឹង ទើប​របូត​ម៉ូតូ​ចេញពី​រថយន្ត ។​

    បន្ទាប់មក​រថយន្ត​នៅ​បន្ត​ល្បឿន​ទៅមុខទៀត ដោយមាន​អ្នក​ដេញតាម​ពីក្រោយ​ផង​ខ្លាច​គេ​វាយ​ធ្វើបាប​ផង ស្រវឹងស្រា​ផង ចេះតែ​បន្ថែម​ល្បឿន​រហូត មកដល់​ផ្លូវ​បេតុង​ភូមិ​ថ្មគោល  ជា​កន្លែងកើតហេតុ ដោយ​ស្ថានភាព​ផ្លូវ​ងងឹត ហើយ​កោង បណ្តាល​ឲ្យ​អ្នក​រថយន្ត ទប់​ចង្កូត​មិន​ជាប់​ជ្រុល​ទៅបុក​ទម្លាយ​ចូលក្នុង​ផ្ទះ លក់​ភេសជ្ជៈ​យីហោ សំអុល គ​ន្ធា តែ​ពិតជា​សំណាងល្អ​ណាស់​ដែល​មិនមាន​នរណាម្នាក់​គ្រោះថ្នាក់ និង​រងរបួស​អ្វី​ឡើយ គ្រាន់តែ​ខូចខាត សម្ភារ​:​មួយចំនួន​ក្នុងផ្ទះ រួម​និង​ម៉ូតូ​ចំនួន​៣​គ្រឿង​តែប៉ុណ្ណោះ​។​

    បើតាម​សម្តី របស់លោក មាន សំអុល អាយុ ៥៥​ឆ្នាំ អ្នកលក់​នៅ​ភូមិ​កើតហេតុ​ខាងលើ ដែលជា​ម្ចាស់ផ្ទះ​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែមថា នៅ​មុនពេល​កើតហេតុ រូបគាត់​និង​ប្រពន្ធ​កំពុង​សំ​រាន នៅ​ជាន់​ឡៅតឿ​។​ចំណែក កូនស្រី​ប្រុស​របស់គាត់​មិនទាន់​ចូល​គេង​ទេ នៅ​មើល​ទូ​រទូ​ស្សន៍ ខាងមុខ​ក្នុងផ្ទះ ស្រាប់តែ​លាន់ឮ​សំឡេង​បុក​ជញ្ជាំង​ផ្ទះ​គាត់​ដូច​គ្រាប់បែក​ផ្ទុះ​អញ្ចឹង ។ គាត់​អើតមើល​ក៏​ស្រាប់តែ​ឃើញ​រថយន្ត​នៅក្នុង​ផ្ទះ​គាត់ តែម្តង ។​

    គាត់​បាន​បន្តទៀតថា ពិតជា​មហា​សំណាងល្អ​ណាស់​ដែល​កូន​របស់គាត់​មិនទាន់​ចូល​គេ ព្រោះ​កន្លែង​ដែល​រថយន្តបុក​ទម្លាយ​នេះ ជា​កន្លែង​របស់​កូន​គាត់​គេង​ជា​រៀងរាល់ថ្ងៃ បើតាម​រាល់ថ្ងៃ​នៅ​ម៉ោង​កើតហេតុ កូន​គាត់​បាន​ចូល​គេង​អស់​បាត់ទៅហើយ ។​

     បន្ទាប់មក​រូបគាត់​និង​អ្នកជិតខាង​បាន​ឃាត់​ម្ចាស់​រថយន្ត​បង្ក​មិន​ឲ្យ​ចេញមកក្រៅ​ទេ​ព្រោះ​ខ្លាច​ប្រជា​ពលរ​ដ្ធ ដែលមាន​ចិត្ត​ខឹងសម្បារ​ម្ចាស់​រថយន្ត​បញ្ចេញ​កំហឹង អាច​ទៅជា​ហិង្សា​ដោយ​ទុក​សមត្ថកិច្ច​មកដល់​ក​ន្លែ​ង​កើតហេតុ​សិន ។​

    ក្រោយពេល​កើតហេតុ ម្ចាស់​រថយន្ត​ត្រូវ​សមត្ថកិច្ច​ជំនាញ​នាំខ្លួន​មក​ទុក​នៅ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ រង់ចាំ​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​មក​យក​និង​ស្ទួ​ច​យក​រថយន្ត​បង្ក​ទៅ​ទុក ដើម្បី​ធ្វើការ​ដោះស្រាយ​តាមច្បាប់ ៕

adverise with khmeread

មតិយោបល់