ក្រុមហ៊ុនអាកាសចរណ៍វៀតណាម VietJet Air ចេញប្រក្រតិទិនសិចស៊ីទៀតហើយ លើកនេះជួលសុទ្ធតែកំពូលតារាបង្ហាញម៉ូតល្បីៗឱ្យថតរូប

នៅពេលអ្នកគិតអំពីក្រុមហ៊ុនអាកាសចរណ៍ VietJet Air នោះអ្នកនឹងនឹកឃើញភ្លាមដល់ក្រុមតារាបង្ហាញម៉ូត និងអ្នកបម្រើលើយន្តហោះក្នុងឈុតប៊ីគីនី។ ក្នុងរដូវកាលបុណ្យណូអែលនេះ ក្រុមហ៊ុនអាកាសចរណ៍នេះបានចេញផ្សាយជាថ្មីម្តងទៀតនូវប្រក្រតិទិនឆ្នាំ ២០១៨ ដែលមានតារាបង្ហាញម៉ូតស្លៀកពាក់ខោអាវទ្រនាប់ជាមួយនឹងពណ៌របស់ក្រុមហ៊ុន គឺ ក្រហមនិងលឿង។

ប្រធានបទ "ការបង្ហាញម៉ូតនៅកាប៊ីនយន្តហោះ" ឆ្នាំនេះ គឺឃើញតារាបង្ហាញម៉ូតថតជាមួយអ្នកបម្រើយន្តហោះនិងបុគ្គលិកផ្សេងពីមុន។ ក្នុងចំណោមនោះ មាននាង Celine Franch តារាបង្ហាញម៉ូតអាមេរិកអាយុ ២០ ឆ្នាំ ដែលមានអ្នកគាំទ្រជាង ៩៥០.០០០ នាក់នៅលើ Instagram និងជ័យលាភីរងក្នុងការប្រកួតបវរកញ្ញាចក្រវាល ២០១៧ របស់ថៃ គឺនាង Kwanlada Rungrojampa។ ជ័យលាភីរងតារាបង្ហាញម៉ូតវៀតណាមក្នុងការប្រឡងតារាបង្ហាញម៉ូតអាស៊ីឆ្នាំ ២០១៧ នាង Ming Tu Nguyen ក៏បានចូលរួមនៅក្នុងការថតរូបនេះផងដែរ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន VietJet Air បានប្រាប់វេបសាយ Taiwan News ថា ពួកគេប្រឹងប្រែងណាស់ដើម្បីស្វែងរកកំពូលតារាបង្ហាញម៉ូតមកពីប្រទេសផ្សេងៗគ្នាសម្រាប់ថតរូប ដើម្បីជួយផ្សព្វផ្សាយប្រទេសវៀតណាមជាគោលដៅទេសចរណ៍ ក៏ដូចជាបង្កើនការលក់សំបុត្រសម្រាប់ក្រុមហ៊ុនអាកាសចរណ៍នេះផងដែរ៕

adverise with khmeread