adverise with khmeread Spray your perfume in the morning and you%e2%80%99ll still smell lovely at night with this genuis trick

បាញ់​ទឹកអប់​នៅពេល​ព្រឹក​ហើយ​នៅតែ​ក្រអូប​ដល់​យប់​ជាមួយនឹង​ល្បិច​ឈ្លាសវៃ​មួយ​នេះ​!

​    ​មនុស្ស​គ្រប់គ្នា​គឺ​សុទ្ធតែ​ចូលចិត្ត​ទឹកអប់ មិនមែន​ត្រឹមតែ​ដោយសារ​ក្លិន​របស់​វា​ប៉ុណ្ណោះ​ទេ តែ​ក៏​ដោយសារតែ​វា​ជួយ​បង្កើន​ជំនឿ​ចិត្ត​ផងដែរ​។ វា​ជា​ការល្អ​ដែល​ប្រើ​ទឹកប៊ិច​ធុំក្លិន​ទឹកអប់​សម្រាប់​ចុះហត្ថលេខា​ដើម្បី​បំពេញ​នូវ​ច​រិ​ក​លក្ខណៈ​របស់​អ្នក និង​ដើម្បីឱ្យ​មនុស្ស​បាន​ចងចាំ​ក្លិន​របស់​អ្នក​។ គ្រាន់តែ​ក្លិន​បន្តិច​ប៉ុណ្ណោះ​ក៏​អាចឱ្យ​អ្នក​នឹកឃើញ​ដល់​រឿង​ក្នុង​អតីតកាល​បានដែរ ដូចជា​កន្លែង​ជាក់លាក់​ណាមួយ ព្រឹត្តិការណ៍ អំឡុងពេល​ដ៏​សំខាន់​ណាមួយ ឬ​មនុ​ស្សណា​ម្នាក់​។

​    ​ប៉ុន្តែ​តើ​អ្នក​ចង់បាន​ក្លិន​ទឹកអប់​ហើរ​ចេញ​ខ្ទេច​នៅមុន​ពេលព្រឹក​មែន​ទេ​?

​    ​ខាងក្រោម​នេះ​គឺជា​ល្បិច​មួយ​ដែល​នឹង​ជួយ​អ្នក​ឱ្យ​រក្សា​ក្លិន​ទឹកអប់​បាន​ពេញ​មួយថ្ងៃ​។ ល្បិច​មួយ​នេះ​ងាយស្រួល​ធ្វើ និង​ក៏​ចំណាយ​ថោក​ផងដែរ​។

​     * គ្រឿងផ្សំ​ចាំបាច់​៖
​    ​- ទឹកអប់​
​    ​- វ៉ា​សឺ​លីន (Vaseline) ឥត​ក្លិន​


​    ​
​    ​ដំបូង​អ្នក​ត្រូវតែ​ត្រដុស​វ៉ា​សឺ​លីន​នៅត្រង់ចំណុច​ជីពចរ​លើ​ដងខ្លួន ដែល​ស្ថិតនៅត្រង់​ក កដៃ ចង្កេះ ឬ​គ្រប់​ទីកន្លែង​ដែល​អ្នក​ចង់​បាញ់​ទឹកអប់​។ ចំហាយ​ក្តៅ​នឹង​ជួយ​ឱ្យ​ទឹក​អប់មានភាព​សកម្ម ហើយ​ចំណុច​ជីពចរ​គឺជា​ទីកន្លែង​ល្អ​បំផុត​ដើម្បី​លាប​វា​ពីលើ​។

​    ​បន្ទាប់មក បាញ់​ទឹកអប់​ពេញចិត្ត​របស់​អ្នក នៅត្រង់​កន្លែង​ដែល​អ្នក​បាន​ត្រដុស​វ៉ា​សឺ​លីន​។

​     ហេតុផល​សម្រាប់​ការប្រើ​វ៉ា​សឺ​លីន​គឺថា វា​បំពេញ​មុខងារ​ដូចជា​ស្រទាប់ Make-up អ​ញ្ជឹ​ង ដោយ​ជួយ​រក្សា​ក្លិន និង​ភាព​ក្រអូប​របស់​ទឹកអប់​ឱ្យនៅ​ស្រស់​បានយូរ​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់