តុលាការរកឃើញទោសកំហុសបុរសម្នាក់ ដែលបង្ខំសង្សារដើរស្រាតពេញបុរីញូវយ៉ក

Jason Melo ញញឹមចម្អកដាក់តុលាការកាលពីថ្ងៃសុក្រ ខណៈដែលគាត់ត្រូវបានផ្តន្ទាទោសពីបទបំពារបំពានលើមិត្តស្រីរបស់គាត់ និងបង្ខំឱ្យនាងដើរស្រាតននលគកតាមផ្លូវសារធារណៈ ខណៈដែលគាត់ជេរប្រទេចនិងថតវីដេអូ។

បុរសវ័យ ២៦ ឆ្នាំនោះ ត្រូវបានរកឃើញមានទោសកំហុសដោយតុលាការ New York State Supreme Court ពីបទបង្ខិតបង្ខំក្នុងកម្រិតដំបូង ជាពិសេសបំពារបំពានស្ដ្រីក្នុងកម្រិតបី គំរាមកំហែងកម្រិតពីរ និង ធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពរបស់កុមារនិងការរំខានយាយីក្នុងកម្រិតទីពីរ។

ក្នុងខែមករា ឆ្នាំ ២០០៦ គាត់បានបង្ខំឱ្យមិត្តស្រីដើរតាមផ្លូវ Harlem ក្នុងអាកាសធាតុត្រជាក់ស្រាតននលគក ខណៈដែលគាត់កំពុងថតវីដេអូ។

គាត់ក្រោយមក បានបង្ហោះវីដេអូនៅលើអនឡាញ ដើម្បីជាការដាក់ទោសផ្ញើសារទៅប្រុសផ្សេង។

លោក Jason Melo ប្រឈមជាប់គុក ៧ ឆ្នាំ ពីបទចោទប្រកាន់ទាំងអស់ខាងលើនេះ៕


adverise with khmeread