មូលហេតុចម្បងនៃសក់ស្កូវគឺកង្វះសារធាតុចិញ្ចឹម ជាពិសេសវីតាមីន A និង ក្រុមវីតាមីន B រួមទាំងសារធាតុរ៉ែមួយចំនួនដូចជាស្ពាន់ ដែក និងស័ង្កសី។ សក់ស្កូវកើតឡើងក៏ដោយសារអាយុចាស់ផងដែរ។
ដំបូង អ្នកត្រូវនៅឱ្យឆ្ងាយពីសាប៊ូ ថ្នាំហាយឡាយសក់ និងថ្នាំលាបសក់ដែលសម្បូរគីមី។ ផលិតផលទាំងនេះបំផ្លាញសក់ និងស្បែកក្បាលរបស់អ្នក ដោយសារតែជាតិពុលរបស់វា។ សូមព្យាយាមទិញសាប៊ូ និងរបស់លាបសក់បែបធម្មជាតិសុទ្ធសាធមកប្រើជំនួសវិញ។
ប្រសិនបើអ្នកចង់កម្ចាត់ស្កូវ អ្នកមិនចាំបាច់ស្វែងរកទិញផលិតផលគ្រឿងសម្អាង និងចំណាយទ្រព្យសម្បត្តិលើរបស់ទាំងនោះទេ។ អ្នកនឹងមិនត្រឹមរង់ចាំអ៊ុតមើលលទ្ធផលទាំងអន្ទះសារប៉ុណ្ណោះទេ តែផលិតផលទាំងនោះថែមទាំងមិនអាចជួយអ្នកបានទៀតផង។
* គ្រឿងផ្សំចាំបាច់ត្រូវមានគឺសំបកដំឡូងបារាំងមួយកែវប៉ុណ្ណោះ។
សារធាតុនៅក្នុងសំបកដំឡូងដើរតួជាអ្នកបន្ថែមពណ៌ធម្មជាតិ ដែលជួយបំបាត់ស្កូវរបស់អ្នកបន្តិចម្តងៗក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ឬប៉ុន្មានខែប៉ុណ្ណោះ។
* តើធ្វើវាយ៉ាងដូចម្តេច?
ចាក់ទឹក ២ កែវលើសំបកដំឡូងបារាំង ហើយដាំវារយៈពេល ៥ នាទី។ បន្ទាប់ពីវាត្រជាក់ទៅវិញហើយនោះ ស្រិតយកទឹកល្គឹកណាវាបានប្រែជាពណ៌លឿង។
* ត្រូវប្រើវារបៀបណា?
ប្រើសាប៊ូមកក់សក់របស់អ្នក ដូចសព្វមួយដង។ បន្ទាប់មក លាបទឹកសំបកដំឡូងលើសក់ ហើយយកកន្សែងពោះគោមករុំសក់។ ទុកចោលមួយសន្ទុះធំ។ ទឹកសំបកដំឡូងនឹងជួយធ្វើឱ្យសក់របស់អ្នកខ្មៅបន្តិចម្តងៗឡើងវិញតាមបែបធម្មជាតិ៕
