ឃាត់បុរសអូស្ត្រាលីម្នាក់និងស្ត្រីខ្មែរម្នាក់លក់គ្រឿងញៀននៅកំពត

កំពត ៖ កម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត សហការជាមួយកម្លាំងប៉ូលិសក្រុងកំពត បានបង្ក្រាបមុខសញ្ញាជួយដូរ និងចែកចាយគ្រឿងញៀន នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៤ និង៣០នាទី ល្ងាច។

​ប៉ូលិសនិយាយថា ជនសង្ស័យរួមមាន ១.ឈ្មោះ ណូឡេស ហ្គារី រូប៊ឺត (KNOWLES GARY ROBERT) ភេទប្រុស អាយុ ៧២ ឆ្នាំ ជនជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ PA6213886 និង២.ឈ្មោះ មាស ផារី ភេទស្រី អាយុ ២៨ ឆ្នាំ នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។

​ប្រតិបត្តិការនេះប៉ូលិសដកហូតថ្នាំញៀនបានចំនួន ០៦ កញ្ចប់ធំ ថ្នាំយ៉ាម៉ាគ្រាប់ពណ៌ផ្កាឈូកចំនួន ០៥ គ្រាប់កន្លះ ថ្នាំសម្រើបចំនួន ០៩ ប្រអប់ លិង្គសិប្បនិម្មិតចំនួន ០១ ជញ្ជីងថ្លឹងចំនួន ០១ គ្រឿង ទូរស័ព្ទដៃចំនួន ០៥ គ្រឿង កុំព្យូទ័រយួរដៃចំនួន ០២ គ្រឿង ប្រាក់ចំនួន ៣០០$ (បីរយដុល្លារអាមេរិក) ប្រាក់រៀលចំនួន ៥០០.០០០៛ (ប្រាំរយពាន់រៀល) និងឧបករណ៍សម្រាប់ជក់មួយចំនួន។

​បច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

adverise with khmeread