លក់ថ្នាំញៀនល្បីពេញភូមិត្រូវប៉ូលិសវ៉ៃខ្នោះបាន៣នាក់

​ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលល្បីខាងលក់ថ្នាំញៀននៅចំណុចមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពីបទ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១៦ ធ្នូ ២០១៧ ម៉ោង០៧ និង៣០នាទី។

​ប៉ូលិសនិយាយថា ១-ជនសង្ស័យឈ្មោះ ម៉ម ដារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ, ២-ជនសង្ស័យឈ្មោះ ភិន ច័ន្ទតារា ហៅ តួ ភេទ ប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ និង៣-ជនសង្ស័យឈ្មោះ ហុង ហាក់ ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកគង់ ឃុំព្រែករី ស្រុកល្វាឯម ខេត្តកណ្តាល។

​ដកហូតបានវត្ថុតាងមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០៧កញ្ចប់ថង់តូច, ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ ១B-០៨២៨ លេខតួ-លេខម៉ាស៊ីន ៨១៨៦១៨៩ និងទូរស័ព្ទដៃ០៤គ្រឿង។

​បច្ចុប្បន្នជនសង្ស័យទាំង៣នាក់បាន ឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ដើម្បី​កសាង​សំណុំ​រឿង​ចាត់ការតាមនីតិវិធី៕

adverise with khmeread