តាំងពីលែងលះជាមួយប្រពន្ធមក គាត់បែកគំនិតទិញតុក្កតាសិច ៧ គ្រឿងមករួមរស់ជាមួយ ហើយបងប្អូនសាច់ញាតិត្រៀមទិញអាថ្មីឱ្យ ៧ គ្រឿងទៀត!

ជួបជាមួយលោក លី ចិន អាយុ ៥៨ ឆ្នាំ អ្នកស្រុកនៃខេត្តគួយចូវប្រទេសចិន ដែលខិតខំប្រឹងប្រែងជាខ្លាំងដើម្បីផ្គត់ផ្គង់កូនៗរបស់គាត់ចំនួន៨នាក់។ កូនច្បងរបស់គាត់គឺកូនប្រុសអាយុ ១៨ ឆ្នាំឈ្មោះ យ៉ាង យ៉ាង។ តែទោះបីគាត់ស្រឡាញ់កូនប្រុស ក៏ប៉ុន្តែគាត់ចូលចិត្តកូនស្រីរបស់គាត់ខ្លាំងជាង ពីព្រោះពួកគេគឺជាមោទនភាពនិងក្តីរីករាយរបស់គាត់។ ហើយតាមពិតទៅ កូនស្រីទាំងនោះគឺតុក្កតាសិចតែម្តង។

កាលពីឆ្នាំ ២០០៤ ប្រពន្ធរបស់លោកចិនបានចាកចេញពីគាត់។ បន្ទាប់ពីលែងលះ គាត់នៅសល់តែកូនប្រុសឈ្មោះ យ៉ាងយ៉ាង ប៉ុណ្ណោះ។ នៅទីបំផុតក្រោយពីរៀបចំជីវិតឱ្យមានរបៀបឡើងវិញ គាត់បានចាប់ផ្តើមមានស្នេហាជាថ្មី។ ទោះយ៉ាងណា គាត់បានជួបតែស្នេហាខកចិត្តប៉ុណ្ណោះ។ ក្នុងចិត្តរបស់គាត់ ស្ត្រីទាំងអស់ដែលគាត់បានជួបគឺសុទ្ធតែមិនអាចទុកចិត្តបាន។ គាត់បានស្បថថាគាត់នឹងមិនរកស្នេហាម្ដងទៀតទេ។ ជាជាងប្រថុយណាត់ជួបមនុស្សស្រីម្តងទៀត គាត់បានងាកមកទិញតុក្កតាសិចជំនួសវិញ។

ខុសពីបុរសឯកោដទៃទៀត ដែលទិញតុក្កតាសិចមកប្រើ លោកចិនមិនបានប្រើតុក្កតាសិចដើម្បីគោលបំណងផ្លូវភេទទេ។ ផ្ទុយទៅវិញ គាត់ចាត់ទុកតុក្កតាទាំងនោះដូចកូនស្រីរបស់គាត់អ៊ីចឹង។ ការទិញតុក្កតាសិចលើកដំបូងរបស់គាត់ក្នុងឆ្នាំ ២០១៤ គឺគាប់ជួនដែលកូនប្រុសបណ្តូលចិត្តចាកចេញពីផ្ទះទៅរៀននៅសាលារៀនដែលផ្តល់បន្ទប់ស្នាក់នៅស្រាប់។ លោកលីចិនបានដាក់ឈ្មោះតុក្កតាសិចនោះថា សៀវ​ ស៊ូ ដែលមានន័យថា "ព្រិលសតូច"។ គាត់បានចាប់ផ្តើមងូតទឹក ស្លៀកពាក់ នាំហាត់ប្រាណ និងសម្អិតសម្អាងដល់តុក្កតាសិចនេះជារៀងរាល់ថ្ងៃ។ មិនយូរប៉ុន្មាន ព្រិលសតូចបានជិះកៅអីដឹកអ្នកដំណើរ នៅពេលដែលគាត់បើកបរឡានម្តងៗ។ ចំណាប់អារម្មណ៍របស់គាត់ជាមួយកូនក្រមុំស៊ីលីកូនមិនយូរប៉ុន្មានបានពង្រីកធំឡើង ហើយគាត់បានទិញតុក្កតាសិចបន្ថែមចំនួន ៤ ទៀត។ គាត់បានទទួលតុក្កតា២ទៀតជាកាដូពីមិត្តភក្តិក្នុងគ្រួសារ។ កូនស្រីរបស់គាត់នឹងកើនឡើងទ្វេដងនៅក្នុងឆ្នាំនេះនៅពេលដែលមិត្តភក្តិម្នាក់ដែលត្រូវធ្វើដំណើរចេញពីប្រទេសដើម្បីរកស៊ី នឹងប្រគល់កូនក្រមុំតុក្កតាសិច ៧ គ្រឿងទៀតឱ្យលោកចិន។

តុក្កតាសិចនីមួយៗមានតម្លៃប្រហែល ១.៥០០ ដុល្លារ។ លោកលីបានទិញស្បែកជើង សម្លៀកបំពាក់ សក់ក្លែងក្លាយ និងគ្រឿងតុបតែងផ្សេងទៀតសម្រាប់តុក្កតាសិចទាំងនោះ។ សរុបជារួម គាត់បានចំណាយប្រាក់ជាង ១៥.០០០ ដុល្លារដើម្បីតុបតែងលម្អខាងក្រៅដល់តុក្កតាទាំងនោះ។ គាត់ថែមទាំងបានថតវីដេអូតន្រ្តី ដែលមាន "កូនស្រីរបស់គាត់" ទៀតផង។ កាលពីខែមុន យ៉ាងយ៉ាង បានទទួលតុក្កតាសិចមួយសម្រាប់ជាកាដូខួបកំណើតរបស់គាត់។ លោកចិនបានជំរុញកូនប្រុសរបស់គាត់ឱ្យ "ប្រើប្រាស់នាងតាមការគួរ នៅពេលដែលកូនត្រូវការ"។ ទោះយ៉ាងណា យ៉ាងយ៉ាងពុំមានផែនការប្រើប្រាស់តុក្កតាសិចនោះទេ។ ផ្ទុយទៅវិញ គាត់ចាត់ទុកតុក្កតាសិចនោះជាប្អូនស្រីរបស់គាត់។ យ៉ាងយ៉ាងឥឡូវទម្លាប់អង្គុយនៅកៅអីក្រោយជាមួយតុក្កតាសិចទាំងនោះទៅហើយ ដោយជួយស្លៀកពាក់ឱ្យពួកនាងទៀតផង។ ដោយផ្អែកលើបទពិសោធន៍របស់ពួកគេជាមួយតុក្កតាសិច ឥឡូវលោកលីនិងយ៉ាងយ៉ាងកំពុងបើកអាជីវកម្មផ្ទាល់ខ្លួនដោយផ្តល់សម្លៀកបំពាក់សម្រាប់ម្ចាស់តុក្កតាសិចដទៃទៀត៕ 

adverise with khmeread