adverise with khmeread Car seat 780x364

ឪពុកម្តាយ​មិនត្រូវ​ធ្វើ​រឿង​នេះឡើយ​នៅពេល​ដាក់​កូន​នៅ​កៅអីអង្គុយ​ក្នុង​រថយន្ត​!

​    ​ការដាក់​ខ្សែក្រវាត់​កូនតូច​របស់​អ្នក​នៅ​កៅអី​រថយន្ត​គឺជា​វិធីសាស្ត្រ​មួយ ដែល​អ្នក​ត្រូវ​ប្រើ​ដើម្បី​ការពារ​ជីវិត​ពួកគេ​។ ទោះយ៉ាងណា អ្វីដែល​អ្នក​មិនដឹង​គឺថា​អំឡុង​រដូវរងា វិធីសាស្ត្រ​នេះ​អាចមាន​គ្រោះថ្នាក់​ដល់​កូនៗ​របស់​អ្នក​។

​    ​ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយចំនួន​ដែល​នឹង​ជួយ​ឱ្យ​អ្នក​សង្គ្រោះ​ជីវិត​របស់​ពួកគេ​។

​    ​ការធ្វើ​តេស្ត​ថ្មី​មួយ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​បាន​បង្ហាញថា នៅពេល​អ្នក​ដាក់​ខ្សែក្រវាត់​កូន​របស់​អ្នក​នៅ​កៅអីអង្គុយ​ទាំង​ពាក់អាវ​រងា វា​នឹង​ពុំមាន​សុវត្ថិភាព​នោះទេ ហើយ​ជីវិត​កូន​របស់​អ្នក​អាច​នឹង​ជួប​គ្រោះថ្នាក់​ថែមទៀត​។

​    ​ពេល​កំពុង​ពាក់អាវ​រងា ក្មេង​ជ័រ​ដែល​គេ​ដាក់​ក្នុងការ​ធ្វើតេស្ត​គ្រោះថ្នាក់​ចរាចរណ៍​បាន​ខ្ទាត​ចេញពី​កៅអីអង្គុយ​។ ក្មេង​តូច​ម្នាក់​នោះ​ត្រូវបាន​បោក​ទៅមុខ​យ៉ាងខ្លាំង​។ ក្មេង​ជ័រ​នោះបាន​ពាក់​ខ្សែក្រវាត់​ត្រឹមត្រូវ​ល្អ​ណាស់ ប៉ុន្តែ​មានរឿង​អ្វី​កើត​ឡើងទៅ​បានជា​វា​មានរឿង​គ្រោះថ្នាក់​បែបនេះ​កើតឡើង​?

​    ​បន្ទាប់ពី​ដោះអាវ​រងា​ចេញ អ្នកនឹង​មើលឃើញថា​ខ្សែក្រវាត់​នោះ​វារ​លុង​កម្រិតណា​។ វា​ពិត​ជាមាន​គ្រោះថ្នាក់​ណាស់​។

​    ​* តើ​គួរ​ធ្វើ​ដូចម្តេច​?
​    ​យើង​ចង់ឃើញ​ខ្សែក្រវាត់​ចង​តឹង​ទៅលើ​កូនតូច​របស់​យើង​។ អ្នក​មិនអាច​កឹ​ប​ខ្សែក្រវាត់​ជាប់​នឹង​ត្រង់​ស្មា​របស់​ក្មេង​បានទេ ហើយ​ការ​ចងខ្សែ​គួរតែ​ស្ថិតនៅ​កម្រិត​ក្លៀក​របស់​ក្មេង​។ ហើយ​ដាច់ខាត​មិនត្រូវ​ប្រើ​អាវ​រងា​នៅក្នុង​កៅអី​រថយន្ត​ឡើយ​។

​    ​បើ​ធ្វើតាម​ការលើកឡើង​ខាងលើ​បាន វា​នឹង​កែប្រែបាន​ច្រើនណាស់​ចំពោះ​បញ្ហា​អាយុជីវិត​កូន​របស់​អ្នក​។ នៅក្នុង​ការធ្វើ​តេស្ត​គ្រោះថ្នាក់​ចរាចរណ៍​មួយទៀត ក្មេង​ជ័រ​ត្រូវបាន​ទប់​ជាប់​យ៉ាង​ល្អ​នៅ​នឹង​កៅអី​រថយន្ត ដោយ​គ្មាន​អាវ​រងា​នោះទេ ហើយ​ខ្សែក្រវាត់​បានជា​ប់​នឹង​ខ្លួន​របស់​ក្មេង​បានល្អ​ណាស់​។ ហើយ​លើក​នេះ​ក្មេង​នៅតែ​អាច​ស្ថិតនៅ​កៅអី​រថយន្ត​ដដែល ដោយ​មិន​ខ្ទាត​ទៅមុខ​ដូច​ការធ្វើ​តេស្ត​លើកទីមួយ​នោះទេ​។

​    ​ហើយ​ប្រសិនបើ​អ្នក​បារម្ភ​ថា​កូន​របស់​អ្នកនឹង​កើត​ផ្តាសាយ នេះ​ជា​ដំបូន្មាន​ដ៏​ល្អ​បំផុត​: ជំនួស​ឱ្យ​ការ​ពាក់អាវ​រងា​ដល់​កូនតូច សូមអ្នក​យក​អាវ​រងា​គ្របពីលើ​កូន​ដើម្បី​រក្សា​កម្តៅ​។ ឬ​មិន​អ​ញ្ជឹ​ង អ្នក​អាច​ប្រើ​ភួយ​ក៏បាន​។

​    ​ល្បិច​ងាយៗ​មួយ​នេះ​នឹង​អាចជួយ​កូន​របស់​អ្នក​ពី​ស្ថានការណ៍​អាក្រក់​ណាមួយ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។

​    ​គ្មានអ្វី​ត្រូវ​សង្ស័យ​ទេ ការប្រើប្រាស់​ខ្សែក្រវាត់​គឺជា​វិធី​ល្អ​បំផុត​ដើម្បី​រក្សា​កូន​របស់​អ្នក​ឱ្យមាន​សុវត្ថិភាព​។ គ្រាន់តែ​ត្រូវ​ចាំ​ថា មិនត្រូវ​ពាក់​ខ្សែក្រវាត់​ឱ្យ​កូន​ទាំង​ពាក់អាវ​រងា​នោះឡើយ​។

​    ​ចុងក្រោយ ព័ត៌មាន​គួរឱ្យ​ចាប់អារម្មណ៍​មួយទៀត​គឺថា​ដំបូន្មាន​នេះ​ក៏​អាច​ប្រើ​បាន​ចំពោះ​មនុស្ស​ធំ​ដែរ​។ កុំ​អង្គុយ​នៅ​កៅអី​ក្រោយ​ដែល​គ្មាន​ខ្សែក្រវាត់ និង​កុំ​ដាក់​ខ្សែក្រវាត់​ទាំង​ពាក់អាវ​រងា ព្រោះ​ខ្សែក្រវាត់​នឹងមាន​សភាព​រលុង​ណាស់​ពេល​ពាក់អាវ​រងា​៕

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់