លោក Conte ត្រៀមកញ្ចប់ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីផ្ទេរ Thomas Lemar

          ក្លឹប Chelsea បានត្រៀម​កីឡាករ​ម្នាក់​ជាមួយនិង​ទឹកប្រាក់មួយ​ចំនួន​ទៀត ដើម្បី​អាចសម្រេច​កិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ Thomas Lemar ពីក្លឹប Monaco ក្នុងតម្លៃ​៨០​លាន​ផោន។

          Chelsea មាន​បំណង​យក​ខ្សែប្រយុទ្ធសញ្ជាតិ​បែល​ហ្ស៊ិក Michy Batshuayi បង្គ្រប់​ក្នុងកិច្ច​ព្រមព្រៀងនេះ​​ប៉ុន្តែ​​អាចជា​ការ​ខ្ចីជើង​សិន​មុន​សម្រេចកិច្ច​ព្រមព្រៀង​ជា​ផ្លូវ​ការ។

          ការពិភាក្សាកំពុង​ដំណើរការទៅមុខ​ដោយ​លោក Michael Emenalo​ ជា​ប្រធាន​បច្ចេកទេសរបស់ក្លឹប Monaco ដែល​កំពុង​ព្យាយាម​ឲ្យ​មាន​ការ​សម្រេច​កិច្ច​ព្រមព្រៀងមួយ​ដ៏​ប្រសើរបំផុត​។

          ក្លឹប Arsenal ​និង​ Liverpool ​ក៏ចាប់អារម្មណ៍​នឹង​ Lemar ផងដែរ។ ក្រុម​កាំ​ភ្លើងធំ Arsenal ​ធ្លាប់ដាក់សំណើកាល​ពីខែ​សីហា​ ប៉ុន្តែ​ត្រូ​វបាន​បដិសេធ​។ នៅពេល​នេះ Arsenal កំពុងបារម្ភ​ថា ខ្លួន​នឹង​ត្រូវ​បរាជ័យ​ក្នុង​ការ​តាម​ប្រមាញ់​ Lemar ពីព្រោះ​កីឡាករ​សញ្ជាតិបារាំង​រូបនេះ​អាចទាមទារ​កិច្ច​ព្រមព្រៀងដែលមាន​តម្លៃ​ខ្លួន​ខ្ពស់ គឺច្រើន​ជាងអ្វីដែល​ខ្លួនបាន​ដាក់កាល​ពី​រដូវក្តៅ។

          ចំណែក Liverpool ​ក៏បានបង្ហាញចំណាប់អារម្មណ៍​ដែរ ប៉ុន្តែ Chelsea ​ទំនងជាមានសង្ឃឹមនឹង​សម្រេចកិច្ច​ព្រម​ព្រៀង​នេះ​នៅ​ខែ​មករា​ជាងគេ ៕

adverise with khmeread