លោក Zinedine Zidance: Mohamed Salah គឺជាកីឡាករឆ្នើមម្នាក់

          គ្រូបង្វឹកក្រុមអធិរាជស Real Madrid លោក Zinedine Zidane បានបង្ហាញអារម្មណ៍​​កោត​សរសើរ​​ចំពោះ​ខ្សែបម្រើ​ស្លាប​​ Mohamed Salah របស់ក្លឹប Liverpool ។

          ​ Salah កំពុង​រីករាយ​ជាមួយ​នឹង​ឆាកជីវិត​នៅ​ពហុកីឡាដ្ឋាន Anfield ហើយ​នាំមុខ​គេនៅ​លើតារាងកីឡាករ​ដែលទាត់បញ្ចូល​ទី​​ច្រើន​​គ្រាប់ជាងគេ​នៅក្របខណ្ឌ​ PL ។

          កីឡាករ​សញ្ជាតិ​អេហ្ស៊ិប​រូប​នេះបាន​ចូល​រួម​ជាមួយ​ក្លឹប Liverpool ​ក្នុង​កិច្ច​ព្រមព្រៀងផ្ទេរ​៣៤​លាន​ផោន​កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន​ ប៉ុន្តែ​មានពាក្យចរចាម​អារាមថា Salah អាចនឹង​ចាកចេញពី Liverpool ។

          ថ្មីៗនេះ មិត្តរួម​ជាតិ Mido បាន​បង្ហើបប្រាប់​ថា Salah នឹង​មិននៅ​ជា​មួយ​ Liverpool ​យូរ​ពេក​ទេ ហើយ​អាចនឹងចូល​រួម​ជាមួយ​ក្រុម​ Real Madrid ។ ខណៈ​ពេល​លោក Zidance បដិសេធ​មិន​ពិភាក្សា​អំពី​កិច្ច​ព្រមព្រៀង​ផ្ទេរ​ណាមួយនោះ លោកបាន​សារភាពថា លោក​ពេញ​ចិត្ត​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ។

          លោក Zidance បាន​និយាយថា “​Salah គឺជា​កីឡាករ​ឆ្នើម​ម្នាក់​។ គាត់​បាន​បង្ហាញ​សមត្ថភាពនៅ​ក្លឹប Roma ហើយ​ឥឡូវនេះ​ធ្វើបានល្អនៅ​ក្លឹប​ Liverpool ​ទៀត”៕

adverise with khmeread