ប៉ូលិសខេត្តកំពតចាប់ជនសង្ស័យ២នាក់ពីបទចែកចាយថ្នាំញៀន

កំពត ៖ កម្លាំងប៉ូលិសជំនាញខេត្ត សហការជាមួយកម្លាំងប៉ូលិសស្រុកឈូក បាន បង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀន នៅភូមិពោធិ៍ដុះ ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពតនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង១២ និង២០ នាទី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់។

ប៉ូលិសនិយាយថា ជនសង្ស័យរួមមាន៖ ១.ឈ្មោះ ធុន ភារ៉ា (ហៅដូច) ភេទប្រុស អាយុ ២៤ ឆ្នាំ នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក និង២.ឈ្មោះ ប៉ុន មុំ ភេទស្រី អាយុ ២០ ឆ្នាំ នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក និងដកហូតបានថ្នាំញៀនចំនួន ០៥ កញ្ចប់ (ធំ ០១ កញ្ចប់ និងតូចចំនួន ០៤ កញ្ចប់)។ 

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

adverise with khmeread