អាវុធហត្ថក្រុងច្បារមន ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ស្ពឺ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅវេលាម៉ោង១២ និង ១៥ រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧  នៅចំណុចមុខផ្ទះសំណាក់ជំនោរាត្រី ភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។ 

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ញ៉ែម ប្រុស ភេទប្រុស អាយុ៣២ឆ្នាំ មុខរបកម្មករសំណង់ រស់នៅភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។

វត្ថុតាងចាប់យករួមមាន៖ ១.ម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក ចំនួន ០៥ កញ្ចប់ និង២.ម៉ូតូចំនួន ០១គ្រឿង។

​បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread