adverise with khmeread 0

ក្បួន​ហុងស៊ុយ​មិនឱ្យ​ដាក់​អ្វីៗ​ក្រោម​គ្រែ​នោះឡើយ លើកលែងតែ​របស់​...!

​    ​ក្បួន​ហុងស៊ុយ​បាន​ណែនាំ​មិនឱ្យ​ដាក់​របស់​អ្វីមួយ​នៅក្រោម​គ្រែ​នោះឡើយ​។ មាន​ហេតុផល​ពីរ​សម្រាប់​រឿងនេះ ទីមួយ​គឺ​គោលការណ៍​នៃ​ភាព​កៀក​គ្នា ដែល​សំដៅថា​អ្វីៗ​ដែល​នៅ​កៀក​អ្នក​គឺមាន​ឥទ្ធិពល​មកលើ​អ្នក​។ ហេតុផល​ទី​ពីរ​គឺ​គោលការណ៍​នៃ​ថេរវេលា មានន័យថា​ការដែល​អ្នក​ប៉ះ​នឹង​ឥទ្ធិពល​នៃ​របស់​ក្រោម​គ្រែ​យូរ​ប៉ុនណា ឥទ្ធិពល​របស់​វា​នឹង​រឹតតែ​ខ្លាំង​កាល​នុ៎ង​។

​    ​មនុស្ស​ចំណាយពេល​ច្រើន​ក្នុង​ជីវិត​របស់ខ្លួន​នៅលើ​គ្រែ​។ ដូច្នេះ​ត្រូវ​ចាំ​នូវ​គោលការណ៍​ទាំងពីរ​នេះ​នៅក្នុង​ចិត្ត ព្រោះ​វា​មានន័យថា​រាល់​អ្វីៗ​ដែល​នៅ​កៀក​នឹង​ខ្លួន​អ្នក​ខណៈ​កំពុង​ដេក​នឹងមាន​ឥទ្ធិពល​ខ្លាំង​មកលើ​អ្នក ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​។​

​    ​ប្រសិនបើ​អ្នក​ទុកដាក់​របស់របរ​នៅក្រោម​គ្រែ​របស់​អ្នក សូម​គិត​អំពី​អ្វី​ទៅ​ដែល​នៅ​ខាងក្រោម​នោះ និង​ថាមពល​តំណាង​របស់​វា ជាពិសេស​នៅពេល​អ្នក​គេង​មិន​លក់​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។

​    ​* របស់​ដែល​អ្នក​មិនគួរ​ដាក់​នៅក្រោម​គ្រែ​៖
​    ​១. ស្បែកជើង​
​    ​ហេតុផល​ចំពោះ​ការមិន​ត្រូវដាក់​ស្បែកជើង​ក្រោម​គ្រែ​គឺថា អ្នក​នឹងមិន​ងងុយគេង​ងាយៗ​នោះឡើយ សូម្បី​នៅពេល​មាន​អារម្មណ៍​ហត់​ខ្លាំង​ក៏ដោយ​។ អ្នក​នឹងមិន​អាចមាន​អារម្មណ៍​សម្រាក​បាន​ស្រួល​ឡើយ មិន​ថា​អ្នក​បាន​ដេក​ច្រើន​ម៉ោង​ប៉ុនណា​ក៏ដោយ​។

​    ​២. ឧបករណ៍​ហាត់ប្រាណ​, សម្លៀកបំពាក់​ហាត់ប្រាណ និង​សម្ភារៈ​កីឡា​
​    ​របស់របរ​ទាំងនេះ​សុទ្ធតែជា​របស់​ដែល​សម្រាក​បាន​តិចតួច​។ គ្រាប់​បាល់​តេ​ន្នី​ស​អាច​នាំមក​នូវ​ថាមពល​អរិភាព​ខ្លាំងក្លា​មកដល់​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​។ ដូច្នេះ​ត្រូវ​ទុកដាក់​របស់​ទាំងនេះ​នៅ​កន្លែង​ផ្សេង​។

​     ៣. សៀវភៅ ឬ ឯកសារ​ការងារ​ឬ​ឯកសារ​សាលា​
​    ​របស់​ទាំងនេះ​អាចមាន​ឥទ្ធិពល​ជំរុញ​ប្រាជ្ញាញ្ញាណ​។ ប្រសិនបើ​អ្នក​ចង់​គេង​បាន​លក់​ស្រួល ត្រូវ​ប្រាកដថា​មិនត្រូវ​គេង​នៅ​ពីលើ​បណ្តុំ​ព័ត៌មាន​ក្នុង​សៀវភៅ​និង​ឯកសារ​ទាំង​នោះឡើយ​។

​    ​៤. កាំភ្លើង និង​ដាវ​
​    ​អ្នក​មិនចាំបាច់​ត្រូវមាន​របស់​នេះ​នៅក្នុង​ផ្ទះ​នោះទេ​។ របស់​ហិង្សា​ទាំងនេះ​ពុំមាន​ប្រយោជន៍​នោះឡើយ ប្រសិនបើ​អ្នក​ចង់​គេង​លក់​ស្រួល​។

​    ​* របស់​ដែល​អ្នក​អាចដាក់​នៅក្រោម​គ្រែ​បាន​៖
​    ​១. កញ្ចក់​
​    ​ដាក់​កញ្ចក់​ផ្ងារ​ឡើងលើ​នៅក្រោម​គ្រែ​គឺជា​ការព្យាបាល​អាកា​រៈគេង​មិន​លក់ ដែល​ក្បួន​ហុងស៊ុយ​បាន​ណែនាំ​។ កញ្ចក់​បាន​ឆ្លុះ​គ្រែ "​ឱ្យ​មើលឃើញ​រឹតតែ​នៅ​បាត​ក្រោម​" ហេតុ​ដូច្នេះហើយ​ទើបបានជា​ធ្វើឱ្យ​គេង​បាន​ស្រួល​និង​គេង​ស្កប់ស្កល់​យូរ​។

​    ​២. រូប​មនុស្ស "Superman"
​    ​វា​អាច​ផ្តល់​ការការពារ និង​សុវត្ថិភាព​ដល់​កូនៗ ដែល​ភ័យខ្លាច​ថា​បិសាច​អាច​សម្ងំ​នៅក្រោម​គ្រែ​។

​    ​៣. ហិប​ដាក់​រតនសម្បត្តិ​
​    ​វា​ក៏​ត្រូវគេ​ស្គាល់​ដែរ​ថា​ជា​ហិប​វេទមន្ត ឬ​ហិប​នៃ​ក្តី​ប្រាថ្នា​។ ជាការ​ពិត វា​ជា​ឧបករណ៍​សម្រាប់​បង្កើត​ការប៉ង​ប្រាថ្នា និង​បើក​នូវ​សម្បជញ្ញៈ​របស់​អ្នក​ឱ្យ​គិត​ទៅដល់​អ្វីៗ​ដែល​អស្ចារ្យ​។

​    ​សូម​ដាក់​របស់​ដែល​តំណាងឱ្យ​អារម្មណ៍​រីករាយ​របស់​អ្នក​នៅក្នុង​ហិប​នោះ​ដូចខាងក្រោម​៖
​    ​- ដាក់​របស់​ដែលមាន​ភាពយឺត​យារ​នៅក្នុង​ប្រអប់ ប្រសិនបើ​អ្នក​ចង់​ទទួលបាន​ភាពបត់បែន​បន្ថែមទៀត​ក្នុង​ជីវិត​។​
​    ​- ដាក់​ដុល្លារ​ប៉ុន្មាន​សន្លឹក ប្រសិនបើ​អ្នក​ចង់​រកលុយ​ឱ្យបាន​ច្រើន​។ ហាម​ដាច់ខាត​ការដាក់​ក្រដាស​រាយ​ចូល ព្រោះ​អ្នក​ក៏​នឹង​សល់​ត្រឹម​លុយ​ម៉ា​រៀលៗ​ដូចគ្នា​។
​    ​- នាំ​ភាព​សុខដុម​ចូល​ជីវិត​របស់​អ្នកតា​មរយៈ​ការដាក់​របស់របរ​មា​ន​ពណ៌​ឥ​ន្ធ​ធនូ ព្រោះ​វា​តំណាងឱ្យ​សុខដុម​ចម្រុះ​ពណ៌​។
​    ​- ទឹកអប់ ទៀន ឬ ក្រែ​ម​ម៉ាស្សា​គួរតែ​ដាក់ចូល​ក្នុង​ហិប ប្រសិនបើ​អ្នក​ចង់បាន​អារម្មណ៍​មនោសញ្ចេតនា​ច្រើនឡើង​ក្នុង​ជីវិត​របស់​អ្នក​។
​    ​- ប្រសិនបើ​អ្នក​ខ្វះ​ថាមពល​ក្នុង​ជីវិត សូម​ដាក់​ថ្ម​ដែល​អាច​សាក​ឡើងវិញ​បាន​នៅក្នុង​ហិប​។
​    ​- សម្រាប់​ភាព​ស្ងប់​សុខ សូម​ដាក់​របស់​ដែល​តំណាងឱ្យ​ការតាំង​សមាធិ​ផ្ទាល់ខ្លួន​របស់​អ្នក​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់