adverise with khmeread Asteroid web 1024

ខែក្រោយ​អាចម៍ផ្កាយ​នឹង​ហោះ​កាត់​ផែនដី ហើយ​យើង​អាច​មើលឃើញ​វា​ហោះ​លើ​មេឃ​ទៀតផង​

​    ​អង្គការ​អវកាស NASA បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អាចម៍ផ្កាយ​ដែលមាន​ប្រវែង ៣០​ម៉ែត្រ​នឹង​ហោះ​កាត់​កៀក​ផែនដី​បំផុត​នៅ​ថ្ងៃទី​៥ ខែមីនា​ខាងមុខនេះ ហើយ​យើង​នឹង​អាច​មើលឃើញ​វា​នៅលើ​មេឃ​ទៀតផង​។​

​    ​ចំពោះ​អាចម៍ផ្កាយ​មួយ​នេះ​គ្មាន​ឱកាស​នឹង​មក​បំ​បុក​ផែនដី​យើង​នោះទេ​។ ទីភ្នាក់ងារ​អវកាស​នេះ​នៅ​កំពុង​សិក្សា​នៅឡើយ​ថា​តើ​អាចម៍ផ្កាយ​នោះ​នឹង​ហោះ​ក្នុង​ឬ​ក្រៅ​គន្លង​ផែនដី ប៉ុន្ដែ​ការព្យាករណ៍​បាន​ឲ្យ​ឃើញថា អាចម៍ផ្កាយ​នឹង​មក​ហោះ​កាត់​ផែនដី ដែល​ឆ្ងាយ​ពី​ផែន​ប្រហែល ១៩,០០០ គីឡូម៉ែត្រ​។ ចម្ងាយ​នេះ​អាចឱ្យ​យើង​មើលឃើញ​វា​ហោះ​លើ​មេឃ​បាន ហើយ​បើ​ចង់ឃើញ​ច្បាស់​ត្រូវ​ប្រើ​កែវ​យឺត​។

​    ​ហើយ​អាចម៍ផ្កាយ​មួយ​នេះ​កំពុង​បោះពួយ​សំដៅ​មក​ផែនដី ដែល​នៅសល់​ប្រហែល ១៤​លាន​គីឡូម៉ែត្រ (ស្មើនឹង៩លានម៉ាយ) ​ទៀត​ទើប​មកដល់​។​

​    ​អាចម៍ផ្កាយ​ដ៏​ធំ​នេះ​ត្រូវបាន NASA រកឃើញ​តាំងពី​បី​ឆ្នាំមុន​មកម្ល៉េះ ដោយសារ​កាលណោះ​វា​នៅ​ឆ្ងាយ​ពេក​ទើប​មិនបាន​ប្រកាស​។ NASA បានដាក់​ឈ្មោះ​វា​ថា 2013 TX68​។​

​    ​ចុះ​បើសិនជា​អាចម៍ផ្កាយ​នោះ​បុក​ផែនដី​មានរឿង​អ្វី​កើតឡើង​? NASA ព្យាករ​ថា បើ​បុក​មែន​វា​នឹង​បង្កើតជា​បំផ្ទុះ​ក្នុង​អាកាស​ដែល​ខ្លាំង​ជាង​ពីរដង​នៃ​អាចម៍ផ្កាយ Chelyabinsk ដែល​បាន​ធ្លាក់​នៅ​ប្រទេស Russia ឆ្នាំមុន ដោយ​វា​បាន​បញ្ចេញ​នូវ​រលក់​ឆក់​កម្ទេច​បង្អួច និង​អាគារ និង​បង្ក​ឱ្យ​មនុស្ស​របួសធ្ងន់​ស្រាល ១.៥០០ នាក់​។​

​    ​យ៉ាងណា​មិន​ទៀង​នោះទេ ព្រោះ​ទីភ្នាក់ងារ​អវកាស​កំពុង​តាមដាន​អាចម៍ផ្កាយ​នេះ​នៅឡើយ​ទេ​៕

adverise with khmeread
ប្រភព៖ science

អ្នកនឹងចូលចិត្ត

មតិយោបល់