ញាក់សាច់! រឿង Star Wars វគ្គ ៨ ទើបតែដាក់បញ្ចាំងនៅចុងសប្តាហ៍នេះសោះ កើបលុយពីការលក់សំបុត្រជុំវិញពិភពលោកដល់ទៅ ៤៥០ លានដុល្លារ

ខ្សែភាពយន្ត Star Wars វគ្គចុងក្រោយបំផុតរកចំណូលបានជាង ៤៥០ លានដុល្លារ នៅក្នុងការលក់សំបុត្រទូទាំងពិភពលោកនៅចុងសប្តាហ៍ដំបូងរបស់ខ្លួន។ នេះបើតាមប្រភពសារព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយថ្ងៃចន្ទ ទី១៨ ធ្នូនេះ។

ចំណូលសរុបសម្រាប់ខ្សែភាពយន្តរឿង Star Wars: The Last Jedi គឺ ២២០ លានដុល្លារ ពីកន្លែងលក់សំបុត្រនៅក្នុងសហរដ្ឋអាមេរិកនិងកាណាដា ដោយដាក់ភាពយន្តនេះក្នុងលេខរឿងទី២ក្នុងតារាងគ្រប់សម័យកាលសម្រាប់ទ្វីបអាមេរិកខាងជើង។

រឿងនេះគឺចាញ់រឿង Star Wars: The Force Awakens ឆ្នាំ ២០១៥ ដែលបើកបញ្ចាំងសប្តាហ៍ដំបូងកើបចំណូលបានជាង ២៤៨ លានដុល្លារ (គិតតែនៅទ្វីបអាមេរិកខាងជើង)។

ប៉ុន្តែចំណូលនេះគឺស៊ីដាច់ឆ្ងាយណាស់លើគូប្រជែងជិតបំផុតរបស់ខ្លួន គឺខ្សែភាពយន្តកំប្លែងបញ្ចូលគំនូសជីវចលតាមកុំព្យូទ័រ រឿង Ferdinand ដែលកើបចំណូលបានត្រឹម ១៣ លានដុល្លារ។

ចំណែកឯចំណាត់ថ្នាក់ទី ៣ បានទៅរឿងគំនូសជីវចល Coco របស់ក្រុមហ៊ុន Disney/Pixar ដែលលក់សំបុត្របានប្រាក់ជាង ១០ លានដុល្លារ ក្នុងអំឡុងសប្ដាហ៍ទីបួនរបស់ខ្លួននៅរោងកុននៅទ្វីបអាមេរិកខាងជើង។

រឿង Star Wars: The Force Awakens គឺជាវគ្គទី ៨ នៃខ្សែភាពយន្តអំពីលំហអវកាសដែលមានអាយុកាល ៤០ ឆ្នាំមកហើយ និងដឹកនាំដោយលោក Rian Johnson ដែលស្នាដៃរបស់គាត់ក៏រាប់បញ្ចូលទាំងខ្សែភាពយន្តរឿង Brick and Looper ផងដែរ៕

adverise with khmeread