adverise with khmeread 0

រូបថត​ដ៏​កម្រ​របស់ Angelina Jolie កាល​នៅ​ក្មេង​

​    ​អ្នកនាង Angelina Jolie គឺជា​តារា​សម្ដែង​អាមេរិក​មួយរូប ជា​អ្នកដឹង​នាំ​រឿង ហើយក៏​ជា​អ្នក​ដែល​ស្រឡាញ់​មនុស្ស​ក្នុង​ការងារ​មនុស្ស​ធ៌​ម​ផងដែរ​។​

​    ​អ្នកនាង​ធ្លាប់​បានទទួល​នូវ​ពានរង្វាន់ Academy Award មួយ​លើក​, ពាន់រង្វាន់ Screen Actors Guild Awards ពីរលើក និង Golden Globe Award ចំនួន​បី​លើក ហើយ​អ្នកនាង​បានក្លាយ​ជា​តួ​សម្ដែង Hollywood ម្នាក់​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់បំផុត​ក្នុង​វិស័យ​សិល្បៈ​អាមេរិក​។

​    ​អ្នកនាង Angelina Jolie កើត​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៧៥ នៅ​ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក​។ អ្នកនាង​ចាប់ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នៅ​ឆ្នាំ​១៩៨២ ដោយបាន​បង្ហាញខ្លួន​លើ​កញ្ជក់​ទូរទស្សន៍​ដំបូង​បំផុត​ជាមួយនឹង​ប៉ា​របស់​អ្នកនាង​គឺ​លោក Jon Voight ក្នុង​រឿង Looking' to Get Out​។  បន្ទាប់មក​ក្នុង​ឆ្នាំ​១៩៩៣ បាន​ក្លាយជា​តារា​អាជីព​ជាមួយ​ខ្សែភាពយន្ត Cyborg 2, និង Hackers(​ឆ្នាំ ១៩៩៥) ដែល​បាន​ដើរ​ជា​តួឯក​។​

​    ​ក្នុង​ខ្សែជីវិត​អា​ពា​ពិពាហ៍ ប្ដី​ដំបូង​របស់​អ្នកនាង​គឺជា​មួយ​លោក Jonny Lee Miller ក្នុង​ឆ្នាំ​១៩៩៦ ដែលជា​តួ​សម្ដែង​ប្រុស​ម្នាក់ បន្ទាប់មក​លែងលះគ្នា​នៅ​ឆ្នាំ ១៩៩៩​។ បន្ទាប់មក​មាន​ស្នេហា​ជា​លើក​ទី​ពីរ​ជាមួយ​លោក Billy Bob Thornton នៅ​ឆ្នាំ ២០០០ តែ​ស្នេហា​នេះ​មាន​ភាពចម្រូងចម្រាស​ក៏​បែក​គ្នា​នៅ​ឆ្នាំ ២០០៣​។ មកដល់​ប្ដី​ចុងក្រោយ​របស់​អ្នកនាង​គឺ​លោក Brad Pitt ដែលជា​ស្នេហា​ចុងក្រោយ​របស់​អ្នកនាង​និង​មានកូន​ប្រាំមួយ​នាក់​ក្នុងនោះ​មាន​បីនាក់​ជា​កូនចិញ្ចឹម​។​

Jonny Lee Miller
​    Billy Bob Thornton

Brad Pitt

    ​កូន​ដំបូង​របស់​អ្នកនាង​គឺ Maddox Chivan ដែល​បាន​យក​ពី​ម​ជ្ឃ​មណ្ឌលកុមារ​កំព្រា​មួយ​នៅ​កម្ពុជា​ក្នុង​ខេត្តបាត់ដំបង​នៅ​ថ្ងៃទី ១០ ខែមីនា ឆ្នាំ​២០០២ ពេលនោះ Maddox មាន​អាយុ​ប្រាំពីរ​ឆ្នាំ​។ បន្ទាប់មក​កូន​ទី​ពីរ​របស់​អ្នកនាង​គឺជា​កូនស្រី​កំព្រា​ឪពុកម្ដាយ​ម្នាក់​ឈ្មោះថា Zahara Marley យកមក​ពី​ម​ជ្ឃ​មណ្ឌល​កុមារកំព្រា​មួយ​នៅ​ទីក្រុង Addis Ababa ប្រទេស Ethiopia នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ ២០០៥ នៅពេលនោះ​នាង​មាន​អាយុ​ទើបតែ​ប្រាំ​មួយខែ​តែប៉ុណ្ណោះ​។

Maddox Chivan

Zahara Marley

​    ​ក្រោយមក លោក Pitt និង​អ្នកនាង Jolie បានធ្វើ​ដំណើរ​ទៅ Namibia ដើម្បី​បង្កើតកូន​ផ្ទាល់ខ្លួន​ដោយ​ការ​ក្រេប​ទឹកឃ្មុំ​នៅ​ទីនោះ​។ នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០០៦ កូនស្រី​ទី​បី​របស់​អ្នកនាង​ក៏បាន​ឆ្លងទន្លេ​និង​ដាក់ឈ្មោះ​ឲ្យ​នាង​នោះ​ថា Shiloh Nouvel ដែល​កើត​នៅ​ទីក្រុង Swakopmund ប្រទេស Namibia​។ នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០០៧ អ្នកនាង​បាន​យក​កូន​ទី​បួន​ដែលជា​កូនប្រុស​កំព្រា​មួយ​អាយុ​បី​ឆ្នាំ​មក​ចិញ្ចឹម​នៅ​ម​ជ្ឃ​មណ្ឌល​កុមារកំព្រា​មួយ​ក្នុង​ទីក្រុង Ho Chi Minh ប្រទេស​វៀតណាម ឈ្មោះថា Pax Thien​។​

Shiloh Nouvel

Pax Thien​

​    ​ក្រោយមកទៀត​នៅ​ខែ​ឧសា​ភា ឆ្នាំ​២០០៨ នៅក្នុង​មហោស្រព​ភាពយន្ត​ទីក្រុង​កាន អ្នកនាង​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា អ្នកនាង​ទទួលបាន​កូនភ្លោះ​ប្រុស​ស្រី​ពីរ​នាក់ ដោយ​អ្នកនាង​បាន​ចំណាយពេល​ពីរ​សប្ដាហ៍​នៅក្នុង​មន្ទី​ពេទ្យ​មួយ​នៅ​ទីក្រុង Nice ប្រទេស​បារាំង​។ កូនប្រុស​មានឈ្មោះ​ថា Knox Leon និង​កូនស្រី​ឈ្មោះ Vivienne Marcheline កើត​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០០៨​។​

​    ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៣ នៅ​អាយុ​៣៧​ឆ្នាំ រឿង​គួរ​ឲ្យ​សោកស្ដាយ​បំផុត​របស់​អ្នកនាង​គឺ អ្នកនាង​បាន​ពិនិត្យឃើញ​មាន​គីស​នៅ​សុដន់​សឹងតែ​៨៧​ភាគរយ​។ ពីមុនមក​លោកយាយរ​បស់​អ្នក​ធ្លាប់មាន​ជំងឺមហារីក​សុដន់ ហើយ​ក៏បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​។ វេជ្ជៈបណ្ឌិត​បាន​និយាយថា ជំងឺ​នេះ​ជា​ជំងឺតពូជ​ដែល​មិនអាច​ជៀសបាន​ឡើយ​។ ពីរ​ឆ្នាំ​ក្រោយមក ដោយមាន​ការព្យាបាល​អ្ន​កនាង​បាន​កាត់បន្ថយ​ជំងឺ​នេះ​ដោយ​នៅសល់តែ ៥០​ភាគរយ​តែប៉ុណ្ណោះ​នៅលើ​ខ្លួន​អ្នកនាង​។​

​    ​ក្រោយ​អាន​នូវ​ប្រវត្តិ​ខ្លីៗ​របស់​អ្នកនាង Angelina Jolie តោះ​សូម​ទស្សនា​រូប​ដ៏​កម្រ​របស់​អ្នកនាង​កាល​នៅ​ក្មេង​៖​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់